ផ្សារឡាក់គី សាខាវិមានកូឡាប មានអ្នកឆ្លងកូវីដ១៩ (Video Inside)
ផ្សារឡាក់គី (LUCKY SUPERMARKET) នៃសាខាវិមានកូឡាបមានករណីឆ្លងជំងឺកូវីដ១៩។ ផ្សារឡាក់គី សាខាវិមានកូឡាប មានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អនុគណៈកម្ម ការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញនៅ ផ្សារឡាក់គី សាខាវិមានកូឡាបនោះ។
អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទិញ នៅទីនោះនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១១កន្លះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុក ដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។