ផ្សារ ប៉េសេ មានអ្នកឆ្លងជំងឺកូវីដ១៩ (Video Inside)
ផ្សារប៉េសេ ស្ថិតនៅ ក្នុង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ក៏មានករណីឆ្លងកូវីដ១៩ផងដែរ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អាជីវករលក់ខោអាវនៅក្នុងផ្សារប៉េសេនោះ មាន អ្នកឆ្លងជំងឺ កូវីដ១៩។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ ទំនង និងបានទៅទិញខោអាវនៅទីនោះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ ត្រូវដាក់ខ្លួន ដាច់ ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។