ម៉ាត ហ្កាឌៀន មានអ្នកឆ្លងជំងឺកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅ Mart Guardian សាខាបឹងកេងកងទី១ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខ ភាព។ Mart Guardian សាខាបឹងកេងកងទី១ មានទីតាំងស្ថិតនៅ ផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌបឹង កេងកង រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញនៅហាង Mart Guardian សាខាបឹងកេងកងទី១នោះ។

អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅទិញទំនិញនៅទីតាំងនេះ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ម៉ោងជាង១0ព្រឹកសូមយកចិត្តទុកដាក់  តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner