ផ្សារទំនើបឡាក់គី សាខាផ្សារទំនើប Mid Town មានអ្នកឆ្លងកូវីដ (Video Inside)

ផ្សារទំនើបឡាក់គី សាខាផ្សារទំនើប Mid Town ដែលមានទីតាំង ស្ថិតនៅផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដ១៩។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានចូលទៅ ផ្សារទំនើប ឡាក់គី សាខាផ្សារទំនើប Mid Town នោះ។

អនុគណៈកម្មការស្រាវ ជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ១៥ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner