ម្ចាស់ផ្សារបើកយុទ្ធនាការ បាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារ ហ៊ុយ ឡេង នៅក្រុងសិរីសោភ័ណ និងណែនាំអាជីវករបន្តពង្រឹងការអនុវត្តវិធានការ រាជរដ្ឋាភិបាល

អត្ថបទដោយ៖
ធី ដា

បន្ទាយមានជ័យ ៖ ម្ចាស់ផ្សារហ៊ុយ ឡេង និងក្រុមការងារកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគផ្នែកខាងក្នុង បរិវេណ និងផ្ទះលក់ដូរ ក្នុងប្លុកផ្សារហ៊ុយ ឡេង នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ការបាញ់ថ្នាំសម្លាប់មេរោគនេះជាការត្រៀមលក្ខណៈសម្បត្តិ មុនពេលដែលអាជ្ញាធរអនុញ្ញាតិឲ្យអាជីវករចូលលក់ដូរជាធម្មតាឡើងវិញនាពេលខាងមុខ ។

លោកហ៊ុយ ឡេង ប្រធានក្រុមហ៊ុនហ៊ុយ ឡេង ជោគជ័យបាន ថ្លែងថា កន្លងមក មេការនិងបុគ្គលិកផ្សារបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តន៏វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដោយអនុវត្តវិធានរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងអនុវត្តវិធានរបស់ក្រសួងសុខាភិបាល។

ក្នុងនោះដែរ ផ្សារបានបំពាក់ឧបករណ៍វាស់កំដៅ ដាក់អោយបាញ់អាល់កុល លាងដៃនឹងអាល់កុលឬជែល ផ្តល់ម៉ាសអោយអាជីវករ ហើយតាមដានត្រួតពិនិត្យជាប្រចាំនូវការអនុវត្តជាក់ស្តែង នៃវិធានការខាងលើ ។ ពោលគឺអាជីវករនិងអតិថិជនទាំងឡួាយណា ដែលមិនព្រមអនុវត្តវិធានការណែនាំខាងលើនឹងមិនអនុញ្ញាតិអោយចេញ ចូលឬលក់ដូរក្នុងផ្សារឡើយ ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលតេស្តរហ័សរបស់គ្រូពេទ្យជួរមុខនៅសាលាបឋមសិក្សាហ៊ុន សែនសូភី បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១នាក់ ។

នៅរសៀលថ្ងៃទី១៨ខែកក្កដានោះ អាជ្ញាធរមានសមត្ថកិច្ចនិងគ្រូពេទ្យជួរមុខក្រុងនិងខេត្តបានបើកការយកសំណាកអាជីវករ ,អតិថិជននិងអ្នកពាក់ព័ន្ធចំនួនជាង ៤០០នាក់នៅនឹងទីតាំងផ្សារ។ ក្នុងនោះបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១នាក់ទៀត ។
ក្រោយមកអាជ្ញាធរបានបិទផ្សារនេះបណ្តោះអាសន្ន ហើយតម្រូវអោយអាជីវករ អតិថិជននិងអ្នកប៉ះពាល់ដែលអវិជ្ជមានត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ។

ចំពោះអាជីវករដែលលទ្ធផលតេស្តអវិជ្ជមាន នឹងអាចអោយចូលលក់ដូរឡើងវិញ លុះត្រាបានធ្វើចត្តាឡីស័កនិងយកសំណាកគ្រប់ចំនួនតាមការណែនាំ ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner