ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៧នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី២២កក្កដា ខេត្តបានរកឃើញមនុស្សករណីវិជ្ជមានកូវីដ-១៩ចំនួន៤៧នាក់បន្ថែមទៀត។ អ្នកឆ្លងថ្មីនោះ មាន៣៣នាក់នៅក្រុងបាត់ដំបង, នៅស្រុកឯកភ្នំ៧នាក់,ស្រុកមោងឬស្សី៣នាក់, ស្រុករតនមណ្ឌលម្នាក់, ស្រុកបាណន់ម្នាក់, មកពីខេត្តពោធិ៍សាត់ម្នាក់ និងមកពីខេត្តប៉ៃលិនម្នាក់។

ចំណែកអ្នកស្លាប់ទាំង២នាក់គឺទី១ស្ត្រីអាយុ៨០ឆ្នាំនៅក្រុងបាត់ដំបង និងម្នាក់ទៀតជាស្ត្រីអាយុ៥៩ឆ្នាំនៅស្រុកបវេល ខេត្តបាត់ដំបង។ គិតមកដល់ថ្ងៃទី២២កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២ពាន់២០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់២៤៤នាក់ មានអ្នកស្លាប់២៥នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner