ក្រុមហ៊ុនចំនួន ២ទៀត ដែលមានទុននិយោគចំនួន ៧លាន ៨សែន ដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឱ្យធ្វើការបណ្តាក់ទុន

ក្រុមហ៊ុនទាំង២នោះរួមមាន៖

១- “CATHAYA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២លាន៨សែនដុល្លារអាមេរិក និងបង្កើនការងារបានចំនួន ១៧០នាក់។

២- “CK SPORTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួនប្រមាណ ២១០នាក់។

គិតចាប់ពីដើមខែកក្កដាដល់ ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មាន ចំនួន៦ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិយោគសរុប៥៨លាន៩សែន ដុល្លារអាមេរិក និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន៨ពាន់៥៣៥កន្លែង។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner