ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៧នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៧នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់,ស្រុកកងមាស៥នាក់, ស្រុកកោះសូទិន២នាក់, ស្រុកជើងព្រៃ៥នាក់, ស្រុកកំពង់សៀម១២នាក់,ស្រុកចំការលើ៧នាក់, ស្រុកបាធាយ៣នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្រីសន្ធរម្នាក់,ស្រុកស្ទឹងត្រង់១៣នាក់, និងមកពីខេត្តត្បូងឃ្មុំ២នាក់ ។

ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៤នាក់រួមមានទី១ បុរសអាយុ៧៣ឆ្នាំនៅស្រុកព្រៃឈរ, ទី២ ស្ត្រីអាយុ៤៦ឆ្នាំនៅស្រុកកងមាស, ទី៣ បុរសអាយុ៧៣ឆ្នាំនៅស្រុកព្រៃឈរ និងទី៤ ស្ត្រីអាយុ៥៥ឆ្នាំ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner