នៅក្នុងពន្ធនាគារឌូបៃនៃប្រទេសអារ៉ាប់រួម 🇦🇪 មានកសិដ្ឋានមួយដែលដាំដុះបន្លែជាង ៣៦ប្រភេទ

អត្ថបទដោយ៖
AMS OneMinute

នៅក្នុងពន្ធនាគារឌូបៃនៃប្រទេសអារ៉ាប់រួម 🇦🇪 មានកសិដ្ឋានមួយដែលដាំដុះបន្លែជាង ៣៦ប្រភេទ ក្នុងនោះមាន ក្រូចឆ្មារ ត្រសក់ ស្ពៃក្ដោប ប៉េងប៉ោះ និងម្ទេសជាដើម 🥒🍅🌶

អ្នកទោសរីករាយនឹងធ្វើការនៅក្នុងកសិដ្ឋាននេះណាស់ ដោយក្នុងមួយថ្ងៃ ធ្វើការ ៥ម៉ោង ហើយពួកគេអាចទទួលបានជំនាញថ្មីក្នុងវិស័យកសិកម្ម ដែលអាចជួយឱ្យពួកគេកសាងជីវិតល្អប្រសើរមួយពេលចេញពីពន្ធនាគារ។

កសិដ្ឋានក្នុងពន្ធនាគារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយអតីតទណ្ឌិត លោក Hero Sanabam ដែលមានសញ្ញាបត្របណ្ឌិតផ្នែករចនាប្លង់ និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកសិកម្ម។

🎥 The National

ads banner