សម្តេចតេជោ នឹងអញ្ជើញទទួលវ៉ាក់សាំង ការពារកូវីដ-19 ដែលជាជំនួយរបស់ជប៉ុន នៅវេលាម៉ោងប្រមាណ ២០យប់នេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចអគ្គមហាសនេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីទទួលវ៉ាក់សាំង AstraZeneca ប្រមាណ១លានដូស ដែលជា ជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅវេលាម៉ោងប្រមាណ ២០យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

សូមជម្រាបថា គិតមកត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងសរុប ១៧លាន ២ម៉ឺន៤០០០ដូស ភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន ។ វ៉ាក់សាំង ដែលកម្ពុជា ទទួលបានរួចមកហើយ ក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាល ចិន ចំនួន ២,២លានដូស, វ៉ាក់សាំងស៊ីណូហ្វាម ៤លានដូស ទិញពីក្រុមហ៊ុនស៊ីណូហ្វាម, វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិនចំនួន ១០លាន៥សែនដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astra Zeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមរយៈអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤ ០០០ដូស ។

ដោយឡែកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង គិតត្រឹម យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសសរុបចំនួន ៦,៤៥៤,៦០១នាក់ ដូច្នេះលទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន ៦៤.៥៥% ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner