អភិបាលខេត្តកំពង់ចាម ចុះសិក្សាលម្អិតគម្រោង កែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម

ក្រុងកំពង់ចាម ជាក្រុងមួយដែលទទួលបានជ័យលាភី រំដួល៣ទង ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីឆ្នាំ២០១៨ ប៉ុន្តែជាអកុសលនៅឆ្នាំបន្ទាប់គ្រោះធម្មជាតិទឹកជំនន់ទន្លេមេគង្គបានវាយប្រហារនូវផ្នែកមួយចំនួននៃសួនច្បារនៅតាមបណ្តោយមាត់ទន្លេ ស្ថិតនៅសង្កាត់ចំនួន៣ ក្នុងក្រុងកំពង់ចាម ប្រវែងរាប់ពាន់ម៉ែត្រ។ ដើម្បីស្តារសោភ័ណភាពទីក្រុងកំពង់ចាមឲ្យកាន់តែមានភាពស្រស់បំព្រងគួរជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន បន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់នោះ នៅរសៀលថ្ងៃទី២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត, មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងសិក្សាលម្អិតអំពីស្ថានភាពនៃសួនច្បារខាងលើដើម្បីធ្វើការជួសជុលកែលម្អ និងដាំឈើផ្កាបន្ថែម៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner