ស្ថានទូតចិនប្រចាំកម្ពុជាប្រតិកម្មការផ្សាយរ៉យតឺជុំវិញក្រុម Hacker ចិនលួចទិន្នន័យទន្លេមេគង្គ (Video Inside)

ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានប្រតិកម្មចំពោះការផ្សាយរបស់ទីភ្នាក់សារព័ត៌មាន Reuters ដែលចោទថា ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសកម្ពុជា។

ប្រតិកម្មរបស់ស្ថានទូតចិនកាលពី ថ្ងៃទី២២កក្កដា បានធ្វើឡើងក្រោយសេចក្តីរាយការណ៍របស់សារព័ត៌មានដែលមានមូលដ្ឋានធំក្នុងប្រទេសអង់ គ្លេស បានដកស្រង់សម្តីចោទប្រកាន់របស់ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកដែលនិយាយថា ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។

ស្ថានទូតចិន បាន ថ្លែងថានោះគឺជាការនិយាយបំផ្លើសបំភ្លៃពីការពិត។ ស្ថានទូតបានបញ្ជាក់ទៀតថា ភាគីចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្តគាំទ្រ ឬអនុ គ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។ អ្នកនាំពាក្យស្ថានទូតចិនបានចាត់ទុក ការផ្សព្វផ្សាយអត្ថបទ របស់ទីភ្នាក់ងាររ៉យតឺនោះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេរិកសុទ្ធសាធ និងមានចន្លោះប្រ ហោងយ៉ាងច្បាស់លើភាពជាក់ស្តែងនិងគំនិតឡូហ្ស៊ីក។

ស្ថានទូតចិនបានប្រតិកម្មទៀតដែរថា ចំណែកការសរ សេរក្នុងអត្ថបទរបស់ Reuters ដែលលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេនោះ គឺមិនមែន  ជាការពិតឡើយ។ ស្ថានទូតចិនប្រចាំកម្ពុជាមិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានោះ ឡើយ។ ស្ថានទូតថ្លែងថាប្រសិនបើស្ថានទូតទទួលបានដំណឹងនិងការសាកសួរនោះ ស្ថានទូត ក៏មិនខកខាន ឱកាសបញ្ជាក់ការពិត និងបង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបនោះដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner