ក្រសូងមហាផ្ទៃបើកភ្លើងខៀវគណបក្សកម្ពុជានិយម (Video Inside)

ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យមានការបង្កើតគណបក្សនយោបាយថ្មីមួយទៀតហើយ គឺគណបក្សកម្ពុជា និយម។

លិខិតរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ ផ្ញើជូនតំណាងស្ថាបនិកគណបក្សកម្ពុជានិយម លោក អូក អ៊ី បានបញ្ជាក់ថា ផ្អែកតាមបញ្ញត្តិមាត្រា៩នៃច្បាប់ស្ដីពីគណបក្សនយោបាយ, ក្រសួងមហាផ្ទៃ បាន សម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកម្ពុជានិយម ដែលមានអក្សរកាត់ថា «ប.ក.» ដែលមានអាសយដ្ឋាននៃទី ស្នាក់ការកណ្ដាលស្ថិតនៅបុរីពិភពថ្មីកួរស្រូវ៣, ផ្ទះលេខ៥២និង៥៤, ផ្លូវបេតុង, ភូមិកណ្ដាល, សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លិខិតក្រសួងមហាផ្ទៃដដែលនៅបានណែនាំឲ្យគណបក្សកម្ពុជានិយម ត្រូវរៀប ចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២, មាត្រា៩, មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០នៃច្បាប់ស្ដីពីគណបក្សនយោបាយថែមទៀត ដើម្បីការទទួលបានសុពលភាព និងការ អាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គលនៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួច, ក្រសួងមហាផ្ទៃបានណែនាំ ។

ការស្នើដាក់បង្កើតគណបក្សនយោបាយថ្មីវេលាចុងក្រោយនេះ ត្រូវគេកត់សម្គាល់ថាមានចំនួនច្រើនគួរឲ្យកត់ សម្គាល់ក្នុងស្ថានភាពដែលការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតសកលនឹងឈានមកដល់ជាបន្តបន្ទាប់ ក្នុង ឆ្នាំ២០២២និងឆ្នាំ២០២៣។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner