ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ: នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ គឺជាព្រឹត្តិការណ៍នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ហើយការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកនៅវេលាម៉ោង ៧:០០ នាទីព្រឹក តាមការគ្រោងទុក។

គណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោតនៅវេលាម៉ោង៧:៤១នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោតចំនួន១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ ព្រែកត្នោត និងសង្កាត់កោះតូច បានចូលទៅបោះឆ្នោតរួចរាល់។ មន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោតបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងការិយាល័យបោះឆ្នោត។

ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានអនុវត្តន៍នីតិវិធីនៃការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង ៨:០៨នាទីព្រឹក ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមានការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោត បានការសរុបចំនួន១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ។

សូមជម្រាបជូនថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូនស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ដំណើរការនេះ បានរៀបចំឡើងក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩៕ ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner