ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២៦-កក្កដា-២០២១

មាតិកាព័ត៌មាន

N02-         ក្រសួងធនធានទឹក ព្រមានពីការហក់ឡើងទឹកទន្លេមេគង្គក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើនៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ៕ឃ្លីប

L1-   សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូននាយករដ្ឋមន្រ្តីចិន លី ខឺឈាង ចំពោះគ្រោះទឹកជំនន់ នៅភាគកណ្តាល ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង ដាលិន កន្និកា)

L2-   សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំង បង្ការកូវីដ១៩ ចំនួន១លានដូស ដល់កម្ពុជា ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង ដាលិន កន្និកា)

N03-         សម្តេច ទៀ បាញ់ ក្រើនរំឮកកងទ័ព ដែលទទួលភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត អនុវត្តឱ្យបានម៉ឺងម៉ាត់តាមអនុសាសន៍សម្តេចតេជោ និងវិធានការសុខាភិបាល ដើម្បីចៀសផុតការចម្លងជំងឺកូវីដ១៩៕ឃ្លីប(វេបសាយ)អាន កញ្ញា ឃុន ស្រីណុច

BH2- ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញករណី អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧៧៨នាក់        អ្នកជាសះស្បើយ ចំនួន ៦៨៦ នាក់ និងមានអ្នកស្លាប់ ២២នាក់ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក បញ្ជូលសម្លេង លោក ប៊ុន ហុក)

N04-         លោកជំទាវ ឱ វណ្ណឌីន នាំយកថវិការបស់ សម្ដេចតេជោ ប្រគល់ជូនដល់លោកតា លោកយាយ អាយុជាង១០០ឆ្នាំ ចំនួន៣នាក់ ដែលបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕ឃ្លីប       (វេបសាយ)អាន កញ្ញា ឃុន ស្រីណុច

BH6- ឯកឧត្ដម ស ថាវី ណែនាំអាជ្ញាធមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យចាក់វ៉ាក់សាំង បង្ការ ជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ស៊ាន សុផាត +    បញ្ជូលសម្លេង កាត់ត លោក ប៊ុន ហុក)

N05- អភិបាលរងខេត្តកំពង់ឆ្នាំងថ្លែងថាៈ ការអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីការចម្លងនៃមេរោគកូវីដ១៩៕ អានផ្ទាល់

BH5- កម្លាំងទ័ពស្រួចក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំង ទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩ នៅឃុំខ្វាវ ស្រុកជីក្រែង ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង ប៊ុន រដ្ឋា)

C10- ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី  អញ្ជើញប្រគេនទានព្រះវស្សាដល់វត្តចំនួន៤ ក្នុងក្រុងកំពង់ចាម៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…

N06- ក្រសួងប្រៃសណីយ៍ តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ បញ្ឈប់ការហៅចូលមកលេខទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាបន្ថែមរបស់ខ្លួន ព្រោះសកម្មភាពនេះរំខានដល់ជីវភាពប្រចាំថ្ងៃ និងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់៕អានផ្ទាល

TN-   ក្រុមហ៊ុន កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមចំនួន៦០ធុងដល់ឃុំ៣ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងការចូលរួមបែងចែកសំរាម ដើម្បីបរិស្ថានស្អាតក្នុងសហគមន៍យើង ៕..ឃ្លីប..(ឯកឧត្តម ផាន អូន តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម … ផលិតដោយ ឈឹម ទីណា)

N01- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី «ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២១»៕ឃ្លីប(វេបសាយ)អាន កញ្ញា ឃុន ស្រីណុច

បទយកការណ៍

R71-         ពីកម្មវិធីបង្ហាញពី«សាជីវកម្មខ្មែរ»សិប្បកម្មផលិតស្បែកជើងចេញពីស្បែកសត្វគោ ស្បែកជ្រូក និងស្បែកចៀមមួយកន្លែង នៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្របតាមការបញ្ជាទិញពីភ្ញៀវ៕ ឃ្លីប(ផលិតដោយVAYO)7-27

វគ្គទី២ ព័ត៌មានសេដ្ឋកិច្ច

១-     រដ្ឋមន្រ្តីកសិកម្ម៖ ការធ្លាក់ចុះថ្លៃស្រូវបណ្តាមកពីវៀតណាមបិទព្រំដែនមិនអោយមានការដឹកទំនិញឆ្លងកាត់ ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

២-    ក្រុមហ៊ុន រីវៀន ទទួលបានទុនវិនិយោគថ្មី២.៥ពាន់លានដុល្លារពីក្រុមហ៊ុនខ្នាតយក្សចំនួន៣ ដើម្បីយកទៅវិនិយោគលើការបង្កើតរោងចក្រសម្រាប់ផលិតថ្ម និងរថយន្តអគ្គិសនី ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

៣-    ក្រុមហ៊ុន Tesla ផ្ញើលិខិតទៅកាន់ក្រសួងពាក់ព័ន្ធនានារបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីស្វែងរកការកាត់បន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនី ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

វគ្គទី៣ ព័ត៌មានអន្តរជាតិ

១-     អនុប្រមុខការទូតចិនអំពាវនាវអោយសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលនយោបាយគ្រោះថ្នាក់របស់ខ្លួន ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា ស៊ី + សុគន្ធបុត្រា)

២-    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ ប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ជាចាំបាច់ ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា ស៊ី + សុគន្ធបុត្រា)

៣-    សភាបារាំងអនុម័តច្បាប់លិខិតចាក់វ៉ាក់សាំងកូវីដ-១៩ បើទោះបីមានការតវ៉ាប្រឆាំងក៏ដោយ ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា ស៊ី + សុគន្ធបុត្រា)

៤-     បទអត្ថាធិប្បាយ៖ តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិករយៈពេល២០ឆ្នាំនៅអាហ្វហ្គានីស្ថានមានតម្លៃដែរទេ? ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា ស៊ី + សុគន្ធបុត្រា)

វគ្គទី៤ ព័ត៌មានកីឡាជាតិ-អន្តរជាតិ

១-  អង្គរថាយហ្គឺរ ទទួលបាន១ពិន្ទុកករោយបរាជ័យ២ប្រកួតខណៈអគ្គិសនី និងព្រៃវែងចែកពិន្ទុគ្នា  ៕

២-    សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បង្ហាញទិសដៅប្រជែងមេដាយស៊ីហ្គេម នៅវៀតណាម នឹងពង្រឹងខ្លួនត្រៀមធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ៕

៣-    គិតត្រឹមថ្ងៃទី២៦ ប្រទេសចិនដណ្តើមបានមេដាយមាសច្រើនជាងគេ ពីព្រឹត្ដិការណ៍កីឡាអូឡាំពិក  ៕

៤-     ម្ចាស់មេដាយមាសកីឡាអូឡាំពិក២សម័យកាល កីឡាវាយកូនបាល់ Andy Murray ដកខ្លួនដោយសាររបួស  ៕

៥-     កីឡាករន័រវ៉េស ដណ្តើមបានមេដាយមាស ខណៈកីឡាករ អង់គ្លេស ឈ្នះមេដាយប្រាក់ លើវិញ្ញាសាកីឡាទ្រីយ៉ាត្លុង នៅអូឡាំពិក ទីក្រុងតូក្យូ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner