លោក ឌី រ័ត្នខេមរុណ នាំយកសំភារៈ ជាថ្នាំ LIANHUA QINGWEN JIAONANG (ប្រភេទថ្នាំផ្តាសាយ) រួមនិងសាប៊ូ ជូនដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ចំនួន ៥០ នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកសំភារៈ ប្រភេទថ្នាំ LIANHUA QINGWEN JIAONANG(ថ្នាំផ្តាសាយ) និងសាប៊ូ របស់ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ ផ្តល់ជូនកំលាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ចំនួន ៥០ នាក់ នារសៀលថ្ងៃច័ន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសណាក់ លោកជំទាវ អ៊ួន សុវណ្ណារិន្ទ ដែរបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្លាំង នាពេលកន្លង និងបានធ្វើការ កោតសរសើរ ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ដែលបានខិតខំបំពេញការងារ ក៍ដូចជាការចូលរួមប្រចាំការ និង ចុះតាមមូលដ្ឋានកន្លងមកបានយ៉ាងសកម្ម ក្នុងកំឡុងពេល បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ កន្លងមក។ ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ និងការគិតគូរ របស់លោកជំទាវ បានផ្តល់នូវថ្នាំប្រភេទ LIANHUA QINGWEN JIAONANG (ជាប្រភេទ ថ្នាំផ្តាសាយ) ដើម្បីអោយបងប្អូន កម្លាំងសណ្តាប់ធ្នាប់យើង ទុកប្រើប្រាស់ ការពារសុខភាព បំបាត់ជំងឺផ្តាសាយ ក្អក ឬ ក្រដាស ក្តៅខ្លួន ឈឺក្បាល ឈឺបំពង់ក ក្នុងពេលចុះបំពេញការងារ ។ យ៉ាងណាម៉ិញ លោក អភិបាលរង បន្ថែមទៀតថា ដោយមានការខិតខំប្រឹងប្រែង របស់បងប្អូន កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានសហការគ្នាយ៉ាងរលូនចុះផ្សព្វផ្សាយផ្ទាល់ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយពួកគាត់យល់ដឹងកាន់តែច្បាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ រហូតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យយើង បានយល់ដឹងកាន់តែច្បាស់នូវវិធានការ ៣ការពារ និង ៣កុំ តាមរយៈការចុះផ្សព្វផ្សាយ របស់កម្លាំងសណ្តាប់ធ្នាប់យើង ។ ដូច្នេះ សូមកម្លាំងសណ្តាប់ធ្នាប់យើង ទាំងអស់បន្តចូលរួមផ្សព្វផ្សាយតាមមូលដ្ឋាន អោយបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល អោយបានល្អប្រសើរ ។

ក្នុងនោះដែរ លោកជំទាវ អ៊ួន សុវណ្ណារិន្ទ បានឧបត្ថម្ភ ថ្នាំប្រភេទ LIANHUAQINGWEN JIAONANG (ថ្នាំផ្តាសាយ) ក្នុង១ម្នាក់ ៤ប្រអប់ និង សាប៊ូ ២ដុំ ជូនកម្លាំងសណ្តាប់ធ្នាប់ ផងដែរ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner