អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យអាជ្ញាធរស្រុករតនមណ្ឌលត្រូវធ្វើការបែងចែកកម្មវិធីក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងស្រុករបស់ខ្លួនឲ្យបានត្រឹមត្រូវ ចៀសវាងបាតុភាពកើតឡើង

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម ងួន រតនៈ  អភិបាលខេបាត់ដំបងបានថ្លែងជម្រុញដល់ អាជ្ញាធរ ស្រុករតនមណ្ឌលត្រូវរៀបចំឲ្យបានល្អក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងស្រុករបស់ខ្លួនឲ្យបានត្រឹមត្រូវទៅតាមការកំណត់បែងចែកកាលវិភាគ ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តាឃុំនៅទូទាំងស្រុក ដែលមានចំនួន៤ម៉ឺននាក់ ដែលមានអាយុត្រូវទទួលការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការការពារនិងការឆ្លងពីជម្ងឺកូវីដ-19។និងត្រូវបញ្ចៀសឲ្យបានពីបាតុភាពមិនល្អកើតឡើងនៅក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងក្នុងស្រុករបស់ខ្លួនឲ្យខាងតែបាន។

       ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងថ្មី របស់លោក គុយ វណ្ណូ ជាអភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីជំនួសលោក  ឥន្ទ សៅឬទ្ធិ ដែលត្រូវបានចូលនិវត្តន៍។ហើយពិធីនេះត្រូវបានប្រារព្វធ្វើ នៅព្រឹក ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១នេះ។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ បានថ្លែងគូសបញ្ជាក់ ដោយជម្រុញឲ្យលោកអភិបាលស្រុកដែលទើបទទួលនូវមុខតំណែងថ្មី ត្រូវរៀបចំផែនការ ក្នុងការផ្តល់ និងការចាក់វ៉ាក់សាំងក្នុងស្រុកខ្លួន ដោយត្រូវកំណត់ការចាក់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំក្នុងស្រុក គឺធ្វើយ៉ាងណាកុំឲ្យកកស្ទះមនុស្សកកកុញខ្វះការរៀបចំសណ្តាប់ធ្នាប់ក្នុងការមកទទួលនូវការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងពិកូវីដ-19នេះមានចំនួនសរុប០៤ម៉ឺននាក់នៅទូទាំងស្រុករតនមណ្ឌល។ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរស្រុកនិងអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចេះរៀបចំណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឲ្យមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាតាមគោលការណ៍ស្ម័គ្រចិត្ត ចំពោះអ្នកគ្រប់អាយុដែលត្រូវចាក់បាន។ និងកំណត់ ពីការចាក់ ត្រូវកំណត់ចំនួនមនុស្សដែលត្រូវមកចាក់វ៉ាក់សាំងឲ្យបានជាក់លាក់ ចៀសវាងច្រើនហួសពីលទ្ធភាពដែលក្រុមគ្រូពេទ្យបំពេញការងារឆ្លើយតបបាន។និងត្រូវកំណត់ពីអាជ្ញាធរផ្ទាល់ក្នុងមូលដ្ឋាន នូវចំនួនមនុស្សដែលត្រូវកំណត់ឲ្យមកចាក់ក្នុងមួយថ្ងៃៗតើអាចសម្រេចបានប៉ុន្មាននាក់?ចៀសវាងមានការយឺតយ៉ាវនិងប្រជាពលរដ្ឋមកកកកុញហើយចាក់មិនទាន់ដែលបញ្ហានេះ វាអាចកើត នូវបាតុភាពមិនល្អផ្សេងៗ ពីការចាក់វ៉ាក់សាំង នេះ។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានអំពានាវ និងធ្វើការណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានក្នុងស្រុកដោយបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា៖ប៉ុន្មានថ្ងៃនេះស្ថានភាពនៃការរាតត្បាតពីជំងឺកូវីដ-19និងកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែរកឃើញ ជាបន្តបន្ទាប់នូវ អ្នកជម្ងឺ ដែលឆ្លងជំងឺកូវីប្រភេទថ្មី(Delta)។ហើយក៏ជាសញ្ញាត្រូវប្រុងប្រយ័ត្នសម្រាប់ខេត្តបាត់ដំបងនិងនៅតាមបណ្តាក្រុង-ស្រុក ដែលអាចប្រឈមនឹងហានិភ័យ ខ្ពស់ពីការរាតត្បាតនិងអាចឆ្លងចូលក្នុងកម្រិតសហគមន៍បាន។ហើយដែលចាំបាច់ត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួននីមួយៗ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ នូវវិធានសុខាភិបាល ដែលបានណែនាំជាប្រចាំ នូវ៣ការពារ និង ៣កុំ ឲ្យបានដាច់ខាត។ហើយវា ក៏តំរូវនិងទាមទារឲ្យយើងទាំងអស់គ្នាចាំបាច់ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កាទប់ស្កាត់ពីការរាតត្បាតនូវជម្ងឺនេះដែលវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ចសង្គម និង ជីវភាពប្រចាំថ្ងៃ របស់ បងប្អូនប្រជាពលរដ្ឋ ផងដែរ។

      ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាកខេត្តបាត់ដំបង ក៏បានធ្វើការក្រើនរំលឹកឲ្យបង្កើន នូវ ស្មារតីក្នុងការទទួលខុសត្រូវទៅតាមជំនាញ។ ដោយត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុងឲ្យបានទូលំទូលាយ។ត្រូវពង្រឹងពីរបៀបរបបធ្វើការងារដោយត្រូវឈរលើលការណ៍តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពប្រសិទ្ធផលការងារឲ្យបានត្រឹមត្រូវតាមការកំណត់នៃច្បាប់។

       ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានចុះទៅពិនិត្យមើលទីតាំងរៀបចំក្នុងការផ្តល់ និងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ដែលស្រុកបានកំណត់និងកំពុងតែដំណើរការដើម្បីធ្វើការចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងស្រុកផងដែរ។

        សូមបញ្ជាក់ថា៖ តាមរបាយការណ៍ រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា៖គិតត្រឹមថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 នៅខេត្តបាត់ដំបង ក្នុងវគ្គទី១សំរាប់មន្ត្រីរាជការកងកម្លាំង អ្នកមានអទិភាពនិងគ្រួសារអតីតយុទ្ធជន សរុបចំនួន ៤១.៦៥៤នាក់។ចាក់វគ្គទី២ជូនប្រជាពលរដ្ឋទូទៅវ៉ាក់សាំង(Sinopharm) សរុបចំនួន៩៨.៧៨៨នាក់ និងវ៉ាក់សាំង(Sinovac) ចំនួន ៥០.១២៥នាក់។មកដល់ពេលនេះ អ្នកបានចាក់វ៉ាក់សាំង មានចំនួន សរុប ១៩០.៥៦៧នាក់ លើផែនការអ្នកដែលត្រូវគ្រប់អាយុក្នុងការចាក់វ៉ាក់សាំងសរុប ចំនួនប្រមាណ ៧០ម៉ឺន នាក់។

       ថ្មីៗនេះសម្រាប់ខេត្តបាត់ដំបងនឹងទទួលបានវ៉ាក់សាំងបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈ ក្រសួងសុខាភិបាលនូវវ៉ាក់សាំងប្រមាណជិត៦០ម៉ឺនដូស ដើម្បីចាក់ជូនពលរដ្ឋនិងកម្មករក្នុងស្រុកគោលដៅចំនួន៨បន្ថែមទៀត សរុបចំនួន ២៧០.៨០៤នាក់ក្នុងនោះកម្មករ-កម្មការិនី ចំនួន៤.១០០នាក់ ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner