ចាប់នាវាតុងហាយ ដឹកមនុស្ស៣៨នាក់ឆ្លងដែន ខុសច្បាប់ (Video Inside)
នាវាមួយគ្រឿងផ្ទុកជនជាតិចិន៣៦នាក់ ដែលបានលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ ត្រូវបានចាប់នៅ ក្នុងដែនទឹកនៃកោះរុងខេត្តព្រះសីហនុ។ ការបង្ក្រាបនាវាឈ្មោះតុងហាយ បានធ្វើនៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
ប្រធាន នាយកដ្ឋាននគរបាលការពារព្រំដែនទឹកលោកឧត្តមសេនីយ៍ឯក ទូច ពលៈ បានថ្លែងថា គេនៅបានឃាត់ខ្លួនកម្ម ករខ្មែរចំនួន២នាក់ថែមទៀត។ ក្នុងចំណោមជនជាតិទាង៣៦នាក់នោះ អ្នកមានលិខិត ឆ្លងដែនមានចំនួន៧នាក់ ដែលមិនទិដ្ឋាកាឆ្លងចូលក្នុងប្រទេសកម្ពុជាឡើយ។
សេចក្តីរាយការណ៍របស់អាជ្ញាធរ បានបញ្ជាក់ថានាវាឈ្មោះ តុងហាយ នោះ គឺជានានាបានចាកចេញពីកំពង់ផែហ៊្វូអាន នៃខេត្តហ៊្វូចៀន ប្រទេស ចិន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ ជនជាតិចិនទាំង៣៦នាក់នេះ កំពុងស្ថិតក្នុងការសាកសួរនៅមុនការ ត្រៀមបញ្ជូនចេញពីប្រទេសកម្ពុជា។