កិច្ចប្រជុំឧក្រិដ្ឋកម្មឆ្លងដែនអាស៊ាន ស្ដីពីការប្រឆាំងការជួញដូរមនុស្ស លើកទី១៧
នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនការងារប្រឆាំងការជួញដូរមនុស្ស ចូលរួមកិច្ចប្រជុំកិច្ចប្រជុំឧក្រិដ្ឋកម្មឆ្លងដែនអាស៊ាន ស្ដីពីការប្រឆាំងការជួញដូរមនុស្ស លើកទី១៧ តាមរយៈប្រព័ន្ធវីដេអូ ហើយក្រុមការងារSOMTCកម្ពុជាចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ដឹកនាំដោយលោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា សមាជិកក្រុមការងារSOMTCកម្ពុជា និងជាមន្ត្រីបង្គោលនៃផែនការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារលើកទី១៧នេះ គឺដឹកនាំដោយប្រទេសហ្វីលីពីន និងមានការចូលរួមពីតំណាងបណ្ដាប្រទេសអាស៊ាន។ ព្រមជាមួយនេះ កិច្ចប្រជុំនឹងរួមគ្នាពិនិត្យ ពិភាក្សាលើផែនការការងារសម្រាប់វិស័យនេះ និងការចែករំលែកបទពិសោធន៍លើការអនុវត្តការងារ បញ្ហាប្រឈមនាពេលកន្លងមក ដោយបណ្ដាប្រទេសអាស៊ានតាមការធ្វើបទបង្ហាញរយៈពេលខ្លីផងដែរ៕ដោយ -រ៉ាវុធ