លោក John Terry លាលែងពីតំណែងគ្រូជំនួយក្លិប Aston Villa

(ក្រុងឡុងដ៍)៖ លោក John Terry បានលាឈប់ពីតំណែងជំនួយការគ្រូបង្វឹកក្នុងក្លិប Aston Villa ជាផ្លូវការហើយ ដើម្បីស្វែងរកក្លិបថ្មីដឹកនាំវិញ។

Terry ដែលជាអតីតខ្សែការពារដ៏រឹងមាំរបស់តោខៀវ Chelsea ធ្លាប់ចូលលេងឲ្យ​ក្រុមជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេសបាន ៧៨ប្រកួត និងឈ្នះពាន Premier League និងពាន FA Cup បាន ៥ដងជាមួយ Chelsea រួមទាំងពានធំ UEFA Champions League កាលឆ្នាំ២០១២ ទៀតផង។

បុរសវ័យ ៤០ឆ្នាំខាងលើនេះបានធ្វើជាជំនួយការគ្រូបង្វឹករបស់លោក Dean Smith ក្នុងក្លិប Aston Villa នៅឆ្នាំ២០១៨ និងក៏បានជួយក្លិបនេះឡើងមកលេងនៅលីគកំពូលអង់គ្លេស Premier League នៅឆ្នាំបន្ទាប់ផងដែរ។ ការលាលែងពីតំណែងជំនួយការនេះដែរ ត្រូវបានធ្វើឡើងនៅពេល John Terry ត្រូវបានទាក់ទងឲ្យទៅដឹកនាំក្លិប AFC Bournemouth និង Celtic កាលពីខែកុម្ភៈ ឆ្នាំ២០២១ នេះផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner