ប្រទេសអាស៊ាន១នេះទើបឆ្លងកូវីដសរុប ជាង៣០០នាក់
ប្រទេសព្រុយណេ ដែកជាប្រទេសនៃសហគមន៍អាស៊ាន ត្រូវបានចាត់ទុកថាជាប្រទេសជោគជ័យខ្លាំងលើការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងនោះ មានរយៈពេលជាង១ឆ្នាំហើយ ដែលប្រទេសមួយនេះគ្មានឆ្លងក្នុងសហគមន៍សោះ គ្រាន់តែមានករណីវិជ្ជមាននាំចូលពីក្រៅប្រទេសទេ ហើយក៏មិនមានច្រើនដែរ។ មកទល់ពេលនេះ ប្រទេសព្រុយណេមានករណីឆ្លងសរុបប្រមាណជាង៣០០នាក់ប៉ុណ្ណោះ។
នៅថ្ងៃទី២៧ កក្កដា ២០២១នេះ ប្រទេសព្រុយណេបានរាយការណ៍ពីករណីវិជ្ជមានកូវីដ១៩ ចំនួន១២ករណី។ ទោះត្រូវបានចាត់ទុកថា ជាករណីវិជ្ជមានប្រចាំថ្ងៃដ៏ខ្ពស់ក៏ពិតមែន តែសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសដដែល។
នៅក្នុងរយៈពេលជាង ១ឆ្នាំមកនេះ ប្រទេសព្រុយណេទទួលបានជោគជ័យយ៉ាងពេញលេញក្នុងការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍ ដោយសារតែរាជរដ្ឋាភិបាលប្រទេសនេះបានអនុវត្តវិធានការនានា ដូចជា ការហាត់ឃាត់ការធ្វើដំណើរ ការធ្វើចត្តាឡីស័ក ការធ្វើតេស្តរកមេរោគ និងការជួបជុំដែលមិនមានមនុស្សច្រើន ជាដើម។
គិតត្រឹមព្រឹកថ្ងៃទី២៧ កក្កដា ២០២១ ព្រុយណេមានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៣៣៣នាក់ ស្លាប់មនុស្ស៣នាក់ប៉ុណ្ណោះ៕