អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៥លាន៣៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៨ម៉ឺននាក់ និងជាសះស្បើយ១៧៧លាន១៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៥លាន៣៤ម៉ឺន៥ពាន់៧៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៨ម៉ឺន២ពាន់៨៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៧លាន១៨ម៉ឺន២ពាន់៨៤០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន២៨ម៉ឺន៧ពាន់២៦៩នាក់ ស្លាប់ចំនួន៦២ម៉ឺន៧ពាន់៣៩នាក់ និងជាសះស្បើយចំនួន២៩លាន៥៤ម៉ឺន៨ពាន់៤៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៣៤ម៉ឺន៩ពាន់៧៦៤នាក់ ស្លាប់៤២ម៉ឺន១ពាន់៤១១នាក់ និងជាសះស្បើយ៣០លាន៦១ម៉ឺន៣ពាន់៤៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៧០ម៉ឺន៧ពាន់៦៦២នាក់ ស្លាប់ចំនួន៥៥ម៉ឺន៥៨៦នាក់ និងជាសះស្បើយ១៨លាន៣៩ម៉ឺន៨ពាន់៥៦៧នាក់ ៕ ប្រភព៖ worldometers