ជំនួបពិភាក្សារវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងអង្គការហេហ្វឺ ប្រចាំនៅកម្ពុជា ដើម្បីគម្រោងសហគ្រាសកែច្នៃមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា

កំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្តនិងលោកអភិបាលស្រុករលាប្អៀរ បានជួបពិភាក្សាការងារជាមួយលោក ញ៉ែម សារ៉េត នាយកអង្គការហេហ្វឺប្រចាំនៅកម្ពុជានិងសហការី និងលោកប្រធានសមាគមភ្នំនាងកង្រី។

លោក ញ៉ែម សារ៉េត នាយកអង្គការហេហ្វឺប្រចាំនៅកម្ពុជាបានធ្វើបទបង្ហាញដោយសង្ខេបអំពីក្របខណ្ឌនៃគម្រោង”សហគ្រាសកែច្នៃមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា” ក្នុងគោលបំណងជួយលើកកម្ពស់ និងជំរុញទីផ្សារកសិផលខ្មែរ ឱ្យមានភាពប្រសើរឡើងនិងមាននិរន្តរភាព គម្រោងនេះ នឹងរៀបចំសាងសង់ផ្សារសហគមន៍កសិកម្ម ដែលជាបណ្តុំនៃកសិអាជីវកម្ម ជាមជ្ឈមណ្ឌលប្រមូលផ្តុំផលិតផលកសិកម្ម និងជាទីតាំង ទិញ-លក់ផលិតផលកសិកម្មខ្មែរគ្រប់ប្រភេទនៅក្នុងតំបន់ និងផ្តល់ជូនរថយន្ត និងរ៉ឺម៉កដែលបំពាក់ដោយប្រព័ន្ធបច្ចេកទេស សម្រាប់ដឹកជញ្ជូនកសិផលកសិកម្ម ។

បន្ទាប់ពីបានស្តាប់បទបង្ហាញ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត បានគាំទ្រគម្រោងទាំងស្រុង ហើយគម្រោងនេះនិងអាចបង្កើនការងារដល់យុវជនយុវនារីធ្វើនិងបង្កើនមុខរបរនិងប្រាក់ចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

បន្ទាប់ពីចប់កិច្ចពិភាក្សាបឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងារចុះពិនិត្យដល់ទីតាំងមួយកន្លែង ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដើម្បីឱ្យក្រុមការងារបច្ចេកទេសគម្រោងចុះសិក្សាស្រាវជ្រាវបឋមក្នុងការអនុវត្តគម្រោងអោយទទួលបានជោគជ័យ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner