ប្រជាជនជាង១០លាននាក់ក្នុងទីក្រុងហូជីមិញ នឹងស្ថិតក្រោមបម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ ខណៈវៀតណាមកំពុងប្រយុទ្ធប្រឆាំងនឹង Covid-19
អត្ថបទដោយ៖
ឈឹម ទីណា
វៀតណាម៖ មនុស្សជាង១០លាននាក់ដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវដាក់ឱ្យនៅក្រោមបម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ ដែលចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ ខណៈដែលវៀតណាមកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ។
គិតចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ វិធានការតម្រូវអោយស្ថិតនៅក្នុងផ្ទះដ៏តឹងរ៉ឹង នឹងត្រូវចូលជាធរមានចាប់ពីម៉ោង៦៖០០នាទីល្ងាច រហូតដល់ម៉ោង៦៖០០នាទីព្រឹក ដោយមិនទាន់មានការកំណត់ថាតើវានឹងត្រូវបញ្ចប់នៅពេលណានោះទេ ។ នេះជាវិធានការថ្មីទៀត បន្ថែមពីលើការបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញរយៈពេល១៥ថ្ងៃ ដែលត្រូវបានប្រកាសចេញកាលពីចុងសប្តាហ៍មុន ។
គួរកត់សម្គាល់ ក្រោយទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩កាលពីឆ្នាំ២០២០ វៀតណាមបាននិងកំពុងកត់ត្រាពីការកើនឡើងនូវករណីឆ្លង និងស្លាប់ ដែលបង្កឡើងដោយវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ៕ ប្រភព៖ CNA
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។