វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំត្រួតពិនិត្យ តាមដានលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២១
ដីឥដ្ឋ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដានលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២១ របស់វិទ្យាស្ថាន ដោយមានការចូលរួមពីលោកនាយក លោកនាយករង នាយការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថានមួយចំនួន នៅថ្ងៃ ទី២៦ ខែ កក្កដា ឆ្នាំ២០២១ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ ព្រមទាំងអនុញ្ញាតឱ្យលោកនាយកវិទ្យាស្ថានរាយការណ៍សង្ខេបអំពីលទ្ធផលការងាររបស់អង្គភាពជូនដល់អង្គប្រជុំ ដើម្បីធ្វើការត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តក្នុងខែកក្កដា ឆ្នាំ២០២១ របស់វិទ្យាស្ថាន។
បន្ទាប់ពីបានត្រួតពិនិត្យនិងកែសម្រួលខ្លឹមសាររបាយការណ៍រួចមក អង្គប្រជុំបានសម្រេចឯកភាពទាំងស្រុង និងណែនាំដល់ការិយាល័យរដ្ឋបាល-សរុបយករបាយការណ៍ខាងលើទៅកែសម្រួលនិងបញ្ជូនទៅមន្ទីរចាត់ការឱ្យទាន់ពេលវេលា។
ជាចុងក្រោយ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំនូវការងារមួយចំនួនដូចខាងក្រោម៖
១- ថ្នាក់ដឹកនាំនិងមន្ត្រី ត្រូវពង្រឹងការគោរពវិន័យការងារ។
២- ថ្នាក់ដឹកនាំវិទ្យាស្ថានត្រៀមរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់វិទ្យាស្ថាន។
៣- ថ្នាក់ដឹកនាំនិងមន្ត្រី ត្រូវចូលរួមវេនប្រចាំការនីមួយៗ តាមការកំណត់របស់វិទ្យាស្ថាន។
៤- ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវតាមដាននូវសុខភាពរបស់ខ្លួននិងអនុវត្តវិធានការណ៍៣កុំ ៣ការពារ៕ដោយ-រ៉ាវុធ