ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់១៥០ករណី និងស្លាប់១១៨នាក់ទៀតនៅក្នុងថ្ងៃអង្គារនេះ
អត្ថបទដោយ៖
ឈឹម ទីណា
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារនេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៤ពាន់១៥០ករណី និងស្លាប់១១៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៣ពាន់៩០៥ករណីជាប្រជាជនទូទៅ និង ២៤៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ហើយនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏អ្នកជំងឺកូវីដ១៩ចំនួន៩ពាន់១៦៨នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។
ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៤៩ម៉ឺន៧ពាន់៩៦៥ករណី ក្នុងនោះមានអ្នកជំងឺ៣២ម៉ឺន៣ពាន់២១៧នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។