កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៧០០នាក់ និងស្លាប់ ១៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៦ កក្កដា ឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៨៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន ២៦២នាក់ និងករណីឆ្លងសហគមន៍ ៤២៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៦ កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៧៧៥នាក់ និងមានអ្នកស្លាប់ ១៩នាក់។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន ៤ពាន់ ៣៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៦ម៉ឺន ៦ពាន់ ៧២៥នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១ពាន់ ៣២៥នាក់ហើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner