កីឡាករអត្តពលកម្ម ប៉ែន សុគង់ រៀបរាប់ពីស្ថានភាពហ្វឹកហាត់ មុនចូលរួមប្រកួត នាថ្ងៃ៣១ ខែកក្កដាខាងមុខនេះ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ជម្រើសជាតិអត្តពលកម្ម កីឡាករ ប៉ែន សុខគង់ បានរៀបរាប់ពីស្ថានភាពហ្វឹកហាត់របស់ខ្លួនពីក្រុងតូក្យូ ប្រទេសជប៉ុន មុនចូលរួមប្រកួតជាផ្លូវការនាថ្ងទី៣១ ចុងខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។
គួរជម្រាបជូនថា កីឡាករ ប៉ែន សុខគង់ ជាជម្រើសជាតិអត្តពលកម្មតែម្នាក់គត់ ដែលទទួលបានសិទ្ធិអនុគ្រោះឬ Wild CARD ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ I O C ឱ្យចូលរួមការប្រកួតអូឡាំពិករដូវក្តៅ នៅក្រងតូក្យូ នឹងប្រជែងវីញ្ញាសា រត់ល្បឿន ១០០ម៉ែត្រ ។ ក្រៅពីកីឡាករ ប៉ែន សុគង់ កម្ពុជាក៏ទទួលបានសិទ្ធអនុគ្រោះលើវិញ្ញាសាកីឡាហែលទឹកផងដែរ គឺកីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឿន ពេជ្រមរកត ដោយប្រកួតលើវិញ្ញាសា ហែលសេរី ៥០ម៉ែត្រដូចគ្នា ៕
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។