ក្រសួងសុខាភិបាល អនុញ្ញាតឲ្យផ្នែកឯកជនអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ ណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនឹងអនយញ្ញាតឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឳសថ អាចធ្វើការស្នើរសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយតាមទីកន្លែងផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ប៉ុន្តែក្រសួងបានណែនាំឲ្យ ប្រតិបត្តិឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្ដុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំង ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឳសថ ដែលមានបំណងនាំចូលវ៉ាក់សាំងកូវីដ-១៩ ត្រូវរៀបចំឯកសារសុំនាំចូលតាមបែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner