ក្រុងរៀបចំកីឡាTokyo Olympic ស្នើសុំទីតាំងព្យាបាលកូវីដបន្ថែម ខណៈការឆ្លងកើនឡើងខ្លាំង
ទីក្រុងតូក្យូដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ មានអត្តពលិកមកពីរាប់រយប្រទេសចូលរួម បានស្នើឲ្យមានកន្លែងព្យាបាលជំងឺកូវីដ១៩ ជាមួយនឹងគ្រែព្យាបាលបន្ថែមទៀត ខណៈដែលក្រុងមួយនេះកំពុងមានកំណើនឆ្លងកូវីដ១៩ខ្លាំង នេះបើតាមទូរទស្សន៍ ចេញផ្សាយនៅថ្ងៃទី២៧ កក្កដា ២០២១នេះ។
ការឆ្លងប្រចាំថ្ងៃនៅក្រុងនេះ ដែលរកឃើញពីអ្នកទៅចូលរួមមើលព្រឹត្តការណ៍ តូក្យូ ២០២០ បានកើនឡើងទ្វេដង គឺមាន១៤២៩ករណី កាលពីថ្ងៃចន្ទ ម្សិលមិញ ហើយចំនួនឆ្លងជាមធ្យម រយៈពេល៧ថ្ងៃនេះ មានកំណើនប្រមាណ៤១ភាគរយ បើប្រៀបធៀបនឹង១សប្តាហ៍មុន។
ជាមួយនឹងគ្រែព្យាបាលកើនឡើងជាមួយនឹងកំណើនវត្តមានអ្នកជំងឺនោះ ក្រុងតូក្យូមានបំណងបង្កើនគ្រែឲ្យបាន៦៤០៦គ្រែ នៅត្រឹមខែសីហា ខណៈបច្ចុប្បន្ន មាន៥៩៦៧ នេះបើតាមប្រភពដដែល៕ ប្រភពពី CNA