អ៊ុយក្រែនបានរៀបចំសមយុទ្ធដ៏ធំជាមួយអាមេរិក ប៉ូឡូញ និងលីទុយអានី នៅបន្ទាយហ្វឹកហាត់ក្រុង Yavoriv ក្នុងតំបន់ Lviv
អត្ថបទដោយ៖
AMS OneMinute
នៅថ្ងៃទី២៧ កក្កដា អ៊ុយក្រែនបានរៀបចំសមយុទ្ធដ៏ធំជាមួយអាមេរិក ប៉ូឡូញ និងលីទុយអានី នៅបន្ទាយហ្វឹកហាត់ក្រុង Yavoriv ក្នុងតំបន់ Lviv ។ នេះបើតាម Reuters ថ្ងៃទី២៧ កក្កដា។
សមយុទ្ធនេះមានឈ្មោះថា Three Swords-2021 ដែលមានការចូលរួមពីទាហានជាង ១២០០នាក់ រថយន្តប្រយុទ្ធជាង ២០០គ្រឿង ឧទ្ធម្ភាគចក្រជំនួយពីលើអាកាស នាវាដឹកពាសដែក រួមទាំងទាហានបាញ់កាំភ្លើងលើគោលដៅសត្រូវជាដើម។
សមយុទ្ធនេះធ្វើឡើងខណៈពេលដែលភាពតានតឹងរវាងអង្គការណាតូ និងក្រុងមូស្គូ កើនឡើងមួយកម្រិតទៀត ក្រោយពេលរុស្សីបានបាញ់ព្រមាន និងទម្លាក់គ្រាប់បែកទៅលើផ្លូវទឹកដែលនាវាចម្បាំងអង់គ្លេសធ្វើដំណើរ ដើម្បីបណ្ដេញចេញពីដែនសមុទ្រខ្មៅក្បែរឆ្នេរ Crimea ដែលរុស្ស៊ីអះអាងថាជារបស់ខ្លួន។
ប្រភព៖ Reuters