រដ្ឋមន្ត្រីការបរទេសអាមេរិក Blinken ធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី ញូដេលី ប្រទេសឥណ្ឌា នៅក្នុងថ្ងៃពុធ ទី២៨ កក្កដានេះ

អត្ថបទដោយ៖
AMS OneMinute

ភាគីទាំងពីរនឹងពិភាក្សាលើបញ្ហាសន្តិសុខ និងការផលិតវ៉ាក់សាំងឱ្យបាន ១ពាន់លានដូសឱ្យបានត្រឹមឆ្នាំ ២០២២ហើយ ឥណ្ឌានឹងព្យាយាមជំរុញឱ្យអាមេរិកបើកការផ្គត់ផ្គង់វត្ថុ ធាតុដើមក្នុងការផលិតវ៉ាក់សាំង និងមានគម្រោងទាមទារឱ្យអាមេរិកបើកដំណើរការ ជើងហោះហើរជាមួយឥណ្ឌាឡើងវិញ។

Blinken ក៏គ្រោងនឹងយករឿងអាហ្វហ្គានីស្ថាន មកនិយាយជាមួយឥណ្ឌា ឯឥណ្ឌាវិញគ្រោងនឹងសំណូមពរឱ្យ អាមេរិកដាក់សម្ពាធទៅកាន់ប្រទេសប៉ាគីស្ថាន។

អាមេរិក នឹងបន្តដាក់សម្ពាធក្នុងកម្រិតណាមួយទៅលើ រដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធលើការរឹតត្បិតសិទ្ធិសេរីភាព ត្រង់ប្រការណាមួយ ឯឥណ្ឌាយល់ថាបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាតម្លៃសកល មិនមែនផ្អែកលើការបកស្រាយរបស់ប្រទេស ណាមួយនោះទេ។

ពាក់ព័ន្ធនឹងវិបត្តិអាកាសធាតុ ភាគីទាំងពីរ នឹងធ្វើការផ្អែកលើ របៀបវារៈភាពជាដៃគូអាកាសធាតុ ។

ប្រភព៖ US Department of State

ads banner