មន្ទីរសម្រាកព្យាបាល នាគព័ន្ធដាយមិន មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយគ្រូពេទ្យធ្វើការនៅមន្ទីសម្រាកព្យាបាល នាគព័ន្ធDiamond ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីសម្រាកព្យាបាល នាគព័ន្ធ Diamond មានទីតាំង ស្ថិត នៅផ្លូវ៣៨៤, សង្កាត់ទួលស្វាយព្រៃ១, ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកឆ្លងកូវីដ១៩ គឺជាគ្រូពេទ្យធ្វើការនៅមន្ទីសម្រាកព្យាបាលនាគព័ន្ធ Diamond នោះ។

អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាង ពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួន រយៈ ពេល ១៤ ថ្ងៃ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner