សម្តេចតេជោ ហ៊ុន សែន ប្រកាសរកឃើញបុគ្គលទី៧លាន ដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបុគ្គលទី៧លាន ដែលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅកម្ពុជានៅថ្ងៃ២៨ ខែកក្តដា ២០២១នេះ គឺលោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបែបនេះតាមរយៈទំព័រហ្វសបុកផ្លូវការរបស់សម្តេចថា “តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះ យើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់”។ លោកយាយ ចាន់ ឃីម នឹងទទួលបានសាច់ប្រាក់ ១០លានរៀលនិងអំណោយផ្សេងទៀតសម្រាប់ការក្លាយជាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ទី៧លាននាក់។

សម្ដេច បន្តថា អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាប វេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន នឹងនាំយកសាច់ប្រាក់ និងរបស់របរផ្សេងៗដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជារង្វាន់សម្រាប់ការចូលរួមរបស់លោកយាយ ចាន់ ឃីម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសឆ្លងកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍នេះ។

សូមបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងដល់ប្រជាជនបានចំនួន ៧០%នៃមនុស្សពេញវ័យ នៃគោលដៅចំនួន ១០ លាននាក់សម្រាប់ការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner