កុមារ មានអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវមានឯកសារភ្ជាប់ទៅជាមួយផង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យ និងជាប្រធាន ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងថា កុមារដែលមានអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវមានឯកសារភ្ជាប់ទៅជាមួយផង ។ លោកស្រីបន្តថា ឯកសារទាំងនោះមានដូចជា សំបុត្រកំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ដែលជាទូទៅក្នុងគ្រួសារនីមួយៗតែងតែមានសៀវភៅហើយ ។

ជាមួយគ្នានេះ លោកស្រីឱ វណ្ណឌីន ថ្លែងថា នេះឯកសារគតិយុត្ត ដែលតម្រូវឱ្យឳពុកម្តាយកាន់យកទៅជាមួយ ពេលដែលនាំកូនចៅទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ។ ចំពោះការចាក់វ៉ាក់សាំងជូនកុមារនិងក្រុមមនុស្សវ័យជំទង់នេះ មិនខុសគ្នាពីនិតិវិធីចាក់ជូនក្រុមមនុស្សពេញវ័យនោះទេ គឺត្រូវបំពេញបែបបទ ដូចគ្នាគឺឈលើគោលការណ៏ស្ម័គ្រចិត្ត ហើយក្រុមគ្រូពេទ្យនឹងជម្រាបជូននូវអ្វីជាផលប្រយោជន៏និងអ្វីជាផលប៉ះពាល់ ជាពិសេសផលប៉ះពាល់មានតិចតួចណាស់ ដូចជាមានជាការក្តៅខ្លួន រមាស់ត្រង់កន្លែងចាក់ អាការៈចង់ក្អួតចង្អោរ ប៉ុន្តែអាការៈបែបនេះមិនសូវជួបប្រទះជាមួយនឹងកុមារនោះទេ ។

សូមបញ្ជាក់ថា បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលថា ចំពោះការចាក់វ៉ាក់សាំងដូសទី២ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ត្រូវមានគម្លាត២១ថ្ងៃ ដូច្នេះកុមារដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១រួច ត្រូវទៅចាក់ដូសទី២នៅតាមទីតាំងដដែលបន្ទាប់ពីចាក់ដូសទី១រួចហើយ៕ ដោយ គង់ វណ្ណៈ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner