ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៦នាក់ និងស្លាប់ ៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៤៦នាក់នោះ រួមមាន១៣នាក់ជាកម្មកររោងចក្រ, ៥នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១០នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុក, ក្រុងមួយចំនួន និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។

ចំណែកអ្នកស្លាប់ទាំង៥នាក់ រួមមានទី១ ស្ត្រីអាយុ៧៧ឆ្នាំនៅស្រុករមាសហែក, ទី២បុរសអាយុ៧៥ឆ្នាំ នៅស្រុកស្វាយទាប, ទី៣ បុរសអាយុ៨០ឆ្នាំនៅក្រុងស្វាយរៀង, ទី៤បុរសអាយុ៦៧ឆ្នាំនៅស្រុកចន្ទ្រា និងទី៥ បុរសអាយុ៧៨ឆ្នាំ នៅស្រុកកំពង់រោទិ៍។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៨៤នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៨៥៨នាក់ និងមានអ្នកស្លាប់សារុបចំនួ៨៣នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner