កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន (National Online Business for Youth – NOBY)

ពិធីបិទវគ្គបំប៉នសមត្ថភាពថ្នាក់រាជធានី ខេត្ត កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ដែលមានរយៈពេល ៣ថ្ងៃ បានប្រព្រឹត្តទៅក្នុងទម្រង់អនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានគណៈគ្រប់គ្រងនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា។

ជាជំហ៊ានបន្ទាប់ សិក្ខាកាមបង្គោលចូលរួមនាពេលនេះ នឹងបន្តធ្វើការបណ្តុះបណ្តាល ស្តីពីធុរកិច្ច ដល់យុវជនគោលដៅទាំង ២៥ រាជធានី ខេត្ត ចំនួន ប្រមាណ ៦០០០នាក់ មុនពេលការរៀបចំសិក្ខាសាលាទិវាសហគ្រិនភាព ២១ កញ្ញា ដែលនឹងមានការប្រកួតប្រជែងផែនការអាជីវកម្មរបស់ក្រុមយុវជនជាសិក្ខាកាម។

គួរបញ្ជាក់ថា កម្មវិធី NOBY រៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង ជំនាញ និងសមត្ថភាពដល់យុវជនកម្ពុជា ឱ្យក្លាយទៅជាសហគ្រិនវ័យក្មេង ដែលជាធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner