ខេត្តព្រះវិហារ ឆ្លងថ្មី៣៣នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជា តួលេខឆ្លងខ្ពស់ជាងពីម្សិលមិញចំនួន ២៩នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺ ជាពលរដ្ឋរស់នៅក្នុងស្រុកសែនជ័យចំនួន៧នាក់, ស្រុកជាំក្សាន្ត ២៥នាក់ និងបានឆ្លងលើអ្នកដំណើរមកពី ខេត្តស្វាយម្នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣១៦ និងមានអ្នកស្លាប់ចំនួន ម្នាក់។

ខេត្តព្រះវិហារដែលជាប់នឹងព្រំដែនថៃ ត្រូវរាជរដ្ឋាភិបាល បានដាក់ចេញការបិទ ខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីបង្កាការឆ្លងកូវីដ១, ជាពិសេសវីរុសបំប្លែងថ្មី Delta ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner