វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១លានដូសបន្ថែមទៀតជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ជាជំនួយរបស់ប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជានៅថ្ងៃទី៣១ កក្កដា ២០២១

អត្ថបទដោយ៖
AMS OneMinute

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលននេះរកបានវ៉ាក់សាំងប្រមាណជា ១៨លានដូសហើយ ក្នុងនោះភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺ Sinopharm និងSinovac។

នៅត្រឹមខែសីហាខាងមុខនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ។

រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ៧លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់។

ប្រភព៖ SPM

ads banner