ផ្ទុះ​កូ​វី​ដ​១​៩​ ​ក្នុង​ពេលប្រជុំ​សភា​នៅ​ប្រទេសម៉ាឡេស៊ី​

គិត​ត្រឹម​ថ្ងៃ​ទី​៣​០​ ​កក្កដា​ ​២​០​២​១​ ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ក្នុង​សភា​ជាន់​ទាប​នៃ​ប្រទេស​ម៉ាឡេស៊ី​ ​១​១​ករណី​ហើយ​ ​ពោល​គឺ​ក្នុង​កិច្ចប្រជុំ​សភា​ ​នា​ពេលថ្មីៗនេះ​។​ ​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​ថា​ ​បាន​ចេញផ្សាយ​ថា​ ​១​០​នាក់​ក្នុងចំណោម​នេះ​ ​បាន​​ប្រើប្រាស់​ឧបករណ៍​តេ​ស្ត​រហ័ស​ ​ខណៈ​ដែល​ករណី​២​ទៀត​ ​គឺ​ឆ្លងកាត់​ការ​តេ​ស្ត​ម៉ាស៊ីន​ ​P​CR ​។​

​ប្រភព​ថា​ ​ដំបូង​ឡើយ​ ​មាន​ករណី​ឆ្លង​២​នាក់​ ​ក្នុង​សភា​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ម្នាក់​មាន​ពាក់ព័ន្ធ​នឹង​សមាជិកសភា​ ​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ ​ចាប់ពី​ថ្ងៃ​ទី​២​៦​ ​ដល់​ ​២​៨​ ​កក្កដា​ ​។​ ​មន្ត្រីសភា​រូប​នោះ​បាន​តេ​ស្ត​ម៉ាស៊ីន​ធំ​ ​P​CR ​នៅ​មណ្ឌល​ ​ក្រោយ​ចេញ​រោគសញ្ញា​ក្អក​ ​និង​ក្តៅខ្លួន​។​ ​ករណី​ទី​២​ ​គឺ​ប្រើប្រាស់​ម៉ាស៊ីន​តេ​ស្ត​ ​នៅ​រដ្ឋសភា​ ​ក្រោយពេល​ដឹង​ថា​ ​ខ្លួន​មាន​ក្អក​។​

​បន្ទាប់មក​ទៀត​ ​អ្នក​ពាក់ព័ន្ធ​ក្នុង​សភា​ជាង​១​ពាន់​នាក់​ត្រូវ​បាន​តេ​ស្ត​ជាបន្តបន្ទាប់​ ​រហូត​រក​ឃើញ​ឆ្លង​ដល់​១​១​នាក់​ ​គិត​ត្រឹម​ម្សិលមិញ​ ​ខណៈ​ដែល​ការប្រជុំ​សភា​នេះ​មិនទាន់​បញ្ចប់​ទេ​ ​ពោល​គឺ​គ្រោង​នឹង​បញ្ចប់​ ​នា​ថ្ងៃ​ទី​២​ ​សីហា​ ​ឯណោះ​៕​ ​ប្រ​ភ​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner