កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌច្បារអំពៅ ដាក់គោលដៅអនុវត្តន៍បម្រាមគោចរ និងឃាត់បានមធ្យោបាយធ្វេីដំណេីរជាច្រេីនគ្រឿងដែលល្មេីសបម្រាបគោចរ

ភ្នំពេញ  ៖   កម្លាំងចម្រុះ  នៃគណៈបញ្ចាការឯកភាពខណ្ឌច្បារអំពៅ នាវេលាម៉ោង៩យប់  ថ្ងៃទី៣១  ខែកក្កដា  ឆ្នាំ ២០២១  បានបន្តដាក់គោលដៅបម្រាមគោចរ នៅផ្លូវជាតិលេខ១ ត្រង់ចំណុចស្ទុបច្បារអំពៅ  ក្នុងសង្កាត់ច្បារអំពៅ២  ខណ្ឌច្បារអំពៅ  ដេីម្បីអនុវត្តន៍តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ  ដោយប្រយុទ្ធ ទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ។ 

  ក្នុងប្រតិបត្តិការណ៍ ខាងលេី នេះមានការដឹកនាំផ្ទាល់ពីលោក  ចេង  មុនីរ៉ា  អភិបាលខណ្ឌច្បារអពៅ  និងកម្លាំងសមត្ថកិច្ច  ,កម្លាំងកងរាជអាវុធហត្ថខណ្ឌ  ព្រមទាំងប្រជាការពារខណ្ឌ  ចុះសហការគ្នាដោយឃាត់បានមធ្យោបាយធ្វេីដំណេីរមានទាំងម៉ូតូ  និងយានយន្ត ដែលល្មេីសបម្រាបគោចរ  យកមកធ្វេីការផាកវិន័យតាមច្បាប់ កំណត់  ។ 

គួរបញ្ចាក់ថា  ឯកឧត្តម ឃួង ស្រេង  អភិបាល  នៃគណៈអភិបាលរាជធានីភ្នំពេញ បានព្រមានថា នឹងធ្វើការផាកវិន័យ ដោយគ្មានការលើកលែងនោះឡើយ ដោយរថយន្តតម្លៃ១លានរៀល និងម៉ូតូ តម្លៃ២០ម៉ឺនរៀល ខណៈមានការរឹងទទឹងខ្លាំងជាងនេះទៀតនឹងអនុវត្តច្បាប់ទៅតាមតុលាការជាធរមាន។ ឯកឧត្ដមបញ្ជាក់ថា ការរឹតបន្តឹងបែបនេះ គឺដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ  ។ 

 ចំពោះវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner