ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលទាក់ទងនឹងគំនិតឈ្លាសវៃ រហ័សរហួនណាស់ ដូច្នេះអ្នកអាចចាប់យកឳកាសនានាបានយ៉ាងងាយស្រួល។ សម្រាប់អាជីវករនឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែលោកអ្នកហាក់មានមនុស្សឈ្នានីសបន្តិច។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្តដូច្នេះអ្នកអាចបង្ហាញការងារដែលអ្នកបានរៀបចំបានក្នុងពេលនេះ។ ក្រៅពីនេះសូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ ចៀសវាងការនិយាយផ្តេសផ្តាស ពិសេសទាក់ទងនឹងបញ្ហាអ្នកដទៃ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារ។ លោកអាចគួរចាកចេញពីកន្លែងដែលអ្នកធ្លាប់នៅ ហើយចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅ ពីព្រោះលោកអ្នកនឹងធានាថាទទួលបានលាភសំណាងធំ លុយកាក់ច្រើន ហើយឳកាសអភិវឌ្ឍន៍កំរិតស្ថានភាពការងារទៅអនាគក៏នឹងធានាបានផងដែរ។ ក្នុងនោះដែរ សូមសំលឹងតាមដានសំណាងនៅពេលព្រឹក ប៉ុន្តែសូមរក្សាអាកប្បកិរិយា ធ្វើយ៉ាងណាគេចពីជម្លោះជាមួយមនុស្សផ្ទុយភេទឲ្យបាន។ ថ្ងៃនេះអ្នកគួរប្រាស្រ័យនឹងមនុស្សដែលមានសប្បុរសស្រអែម និងមានវ័យក្មេងជាងអ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ។ ចំពោះលុកកាក់គួរកុំខ្ជះខ្ជាយ ឬចំណាយខុសខ្ទង់ឲ្យសោះ ពីព្រោះភាពធ្លាក់ចុះហិរញ្ញវត្ថុធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់អ្នក។ ទន្ទឹមនឹងនេះ រាល់ការពិភាក្សា ប្រជុំ ផ្តោះប្តូរយោបល់ ត្រូវតែឈរនៅលើហេតុផលជានិច្ច​ បើមិនដូច្នោះទេ លោកអ្នកនឹងរងការប៉ះពាល់ ព្រមទាំងបាត់ទំនុកចិត្តខ្លាំង។ លោកអ្នកអាចមានលទ្ធភាពដើម្បីទទួលបានការពិភាក្សាបាន ប៉ុន្តែមនុស្សដែលមិនស្គាល់ច្បាស់ជាចំណុចគ្រោះថ្នាក់។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ សូមកុំភ័យខ្លាចក្នុងការធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារតូចធំ ឬការផ្លាស់ប្តូរដែលអ្នកប៉ងប្រាថ្នា។ ដោយឡែក ពេលវេលាសំណាងរបស់លោកអ្នក គឺពេលព្រឹក ហើយទិសភោគផលធំគឺទិសបច្ចឹម។ លោកអ្នកគួរធ្វើទំនាក់ទំនងជាមួយមនុស្សចាស់ក្នុងគ្រួសារ ដើម្បីទទួលបានការគាំទ្រផ្នែកសេដ្ឋកិច្ច។ ថ្ងៃនេះប្រសិនបើអ្នកសម្រេចចិត្តសង់ផ្ទះថ្មី ឬប្រារព្វពិធីមង្គល ឃើញថានឹងកើតមាសប្រាក់ មានសេចក្តីសុខក្សេមក្សាន្តនៅក្នុងក្រុមគ្រួសារណាស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែមិនអាចបោះបង់ចោលការខំប្រឹងប្រែងបាននោះទេ ពីព្រោះលោកអ្នកមិនអាចពឹងពាក់នរណាបាននោះទេ។ ផលនៃការពឹងពាក់អ្នកដទៃ គឺច្រើនជាបញ្ហាទៅវិញ។ បើទោះបីជាអ្នកត្រូវដាក់ខ្លួនចូលទៅក្នុងស្ថានភាពតឹងតែងបន្តិចក្តី តែផលក៏នឹងធ្វើឲ្យអ្នកពេញចិត្តផងដែរ។ ក្រៅពីនេះសូមប្រយ័ត្នមាត់កជាមួយមនុស្សក្នុងក្រុមការងារ ធ្វើយ៉ាងកុំឲ្យមានកំហុសឲ្យសោះ។ ក្រៅពីនេះ លោកអ្នកមានអំណោយផលយ៉ាងល្អក្នុងការគ្រប់គ្រងស្ថានភាពខាងក្រៅ និងរកវិធីដោះស្រាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនចំពោះការងារ និងមុខរបររបស់អ្នក ដូច្នេះសូមព្យាយាមរិះរកមធ្យោបាយថ្មី ហើយប្រសិនបើអ្នកជាប់គាំង ដោយមិនដឹងថាគួរដើរផ្លូវណា សូមព្យាយាមសុំជំនួយពីមនុស្សដែលនៅក្បែរខ្លួន។ សូមមានភាពឆ្លាតវៃ និងមើលឲ្យបានឆ្ងាយ ការជឿជាក់ត្រូវមានកំរិត។ ថ្ងៃនេះអ្នកអាចត្រូវគ្របដណ្តប់ដោយភាពទន់ភ្លន់ និងសំដីពិរោះពិសាររបស់អ្នកដទៃ ប៉ុន្តែប្រសិនបើអ្នកឮពាក្យកាន់តែពិរោះ គ្រោះថ្នាក់កាន់តែខ្លាំង។ ដោយឡែក សូមប្រយ័ត្នរោគក្រពះពោះវៀន និងការបាត់បង់លំនឹងរាងកាយ។ ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវចំណាយកំលាំងកាយ ចិត្តយ៉ាងណារក្សាការរស់នៅប្រចាំថ្ងៃឲ្យបានល្អ ពីព្រោះស្ថានភាពខាងក្រៅកំពុងរុញច្រានអ្នកដើរទៅក្នុងស្ថានភាពលំបាក។ ប្រសិនបើអាច សូមចាកចេញពីចំណោមមនុស្សច្រើន រក្សាភាពស្ងប់ស្ងាត់ យោគយល់ ហើយព្យាយាមបំពេញការងារដែលស្ថិតក្នុងការគ្រប់គ្រងរបស់អ្នកជានិច្ច។  មនុស្សដែលអាចជួយគាំទ្រលោកអ្នកបាន គឺមានកំណើតរកា ពីព្រោះគេមានចិត្តល្អស្មោះត្រង់នឹងអ្នកណាស់។ ក្រៅពីនេះ លោកអ្នកគួរយកចិត្តទុកដាក់ថែទាំ និងកែប្រែការតុបតែងខ្លួនជាថ្មី ពីព្រោះលោកអ្នកត្រូវការទំនាក់ទំនងរឹងមាំជាមួយថា្នក់លើ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានឥទ្ធិពលខាងគំនិតស្មារតី ហើយពាក្យសំដី រាល់មតិយោបល់របស់លោកអ្នកទទួលបានការគាំទ្រ និងជឿទុកចិត្តខ្លាំងណាស់ ហេតុដូច្នេះប្រសិនបើអ្នកចង់បំពេញការងារអ្វីមួយផលល្អនឹងតែងតែកើតឡើងជានិច្ច។ ចំពោះលោកអ្នកដែលចង់ផ្លាស់ប្តូរការងារសូមកុំបង្អង់ឡើយ ថ្ងៃនេះជាពេលល្អបំផុតដើម្បីបំពេញការងារថ្មី ឬប្រឈមនឹងបរិស្ថានថ្មីសម្រាប់អាជីពយូរអង្វែង។ ប៉ុន្តែសូមលោកអ្នកត្រៀមជានិច្ចសម្រាប់ការដោះស្រាយបញ្ហាដែលអាចកើតមានជាយថាហេតុ ពីព្រោះតែមនុស្សដែលធ្លាប់មានបញ្ហានឹងអ្នក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររកស៊ីជួញដូរទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។ មិនត្រឹមតែប៉ុណ្ណេះក៏នឹងទទួលបានការគាំទ្រពីមនុស្សនៅជុំវិញខ្លួន ពិសេសថ្នាក់លើតែម្តង។ ថ្ងៃនេះលោកអ្នកនឹងទទួលបានលាភសំណាងធំទាក់ទងនឹងសម្ភារៈច្រើនជាងលុយកាក់។ ហើយបើអ្នកសម្រេចចិត្តចាកចេញឆ្ងាយដើម្បីបំពេញការងារក៏ឃើញថាមានសុខសុវត្ថិភាពល្អប្រសើរណាស់។ ក្រៅពីនេះ សូមគិតគូរអំពីការរៀនសូត្រ បំពេញចំណេះដឹងផ្សេងៗ ពីព្រោះរាសីថ្ងៃនេះផ្សារភ្ជាប់នឹងគំនិតបញ្ញា។ ប្រសិនបើមានពិធីសង់ផ្ទះ ឬឡើងផ្ទះថ្មីនឹងកើតទ្រព្យធន និងសេចក្តីសុខក្សេមក្សាន្ត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកស៊ីដំណើរការទៅដោយល្អប្រសើរណាស់ លោកអ្នកឈានដល់កំរិតនៃការទទួលស្គាល់ខ្ពស់។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះអ្នកធ្វើការរាជការ លោកអ្នកនឹងទទួលបានការផ្លាស់ប្តូរមុខមាត់ថ្មីនៃការងា ឬទទួលបានការតម្លើងឋានៈការងារ ឬការទទួលខុសត្រូវ។ ក្រៅពីនេះ លោកអ្នកអាចយកឈ្នះចិត្តមនុស្សដែលមិនពេញចិត្តនឹងអ្នក ភាពច្បាស់លាស់ ត្រឹមត្រូវដែលអ្នកកំពុងតែអនុវត្តជាយាន្តសម្រាប់ភាពជោគជ័យធំក្នុងថ្ងៃនេះ។ ក្នុងករណីខ្លះដែលអ្នកជួបស្ថានភាពលំបាក កុំភ្លេចថាខ្លួនឯងអាចកែសម្រួលបាន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះសុ្រតចុះ។ ការងារដែលអ្នកកំពុងធ្វើនឹងមិនទាន់អាចហុចផលល្អប្រសើរនោះទេ សូមប្រឹងប្រែងបន្ថែមទៀតសិន។ ចំណែកការបណ្តាក់ទុន សូមផ្អាកសិនក្នុងពេលនេះ ពីព្រោះលោកអ្នកមិនអាចចាយវាយច្រើននោះទេ ពីព្រោះសញ្ញាណនៃភាពជោគជ័យ ឬទិន្នផលមិនឆ្លើយតបនឹងទុនដែលបានដាក់ចេញនោះទេ។ ហេតុដូច្នេះសូមព្យាយាមប្រើចំណេះដឹ​ង បទពិសោធន៍ឲ្យបានច្រើន។ ក្រៅពីនេះ អារម្មណ៍របស់អ្នកហាក់គ្មានសុវត្ថិភាពនោះទេ ដូច្នេះការជួបជុំ និងសុំការពិភាក្សាពីមនុស្សដែលនៅក្បែរជាការល្អប្រសើរ។ ដោយឡែក លោកអ្នកមានលទ្ធភាពកែលម្អស្ថានភាពមិនឲ្យវឹកវរបាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កា និងការទទួលស្គាល់ពីថ្នាក់លើ​ និងមិត្តរួមក្រុមផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបាននៅឡើងក្នុងពេលនេះ តែទោះយ៉ាងណាក៏មិនគួរមានការបារម្ភអ្វីដែរ ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើផ្លូវជោគជ័យ។ សុមកុំបាក់ទឹកចិត្ត ឬភ្ជាប់ការងារទៅនឹងកំហុសពីអតីតកាល ពីព្រោះបទពិសោធន៍នេះគឺមានតែរំខានដល់ទឹកចិត្តរបស់អ្នកប៉ុណ្ណោះ។ ក្រៅពីនេះ សូមលោកអ្នកកុំទាន់សម្រេចចិត្តចាកចញផ្លូវឆ្ងាយ ខ្លាចក្រែងមានគ្រោះ។

ចំណាំ៖

ឆ្នាំទាំង៤ ឆ្លូវ ថោះ មមែ រកា រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាលាភសំណាង និងប្រាក់កាស។ ភាពចម្រើនលូតលាស់ក្នុងការងារ និងភាពរីករាយក្នុងជីវិតក៏នឹងកើតឡើងស្របគ្នាផងដែរ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner