សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យអ្នកដែលមានសញ្ជាតិ ២ ហើយកំពុងរស់នៅក្រៅប្រទេស គួរតែសួរ ថ្នាក់ដឹកនាំប្រទេសហ្នឹង ហេតុអ្វីបណ្ដែតបណ្ដោយឲ្យមនុស្សស្លាប់ច្រើនម្ល៉េះ ម្ដេចមកសួរតែកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងទាក់ទងនឹងការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ានផងដែរ ដែលវាបានវាយប្រហារខ្លាំងជាងគេទៅលើប្រទេស ឥណ្ឌូណេស៊ី ខណៈដែលឡាវ មកដល់ពេលនេះ ក៏កំពុង មានការឆ្លងច្រើនផងដែរ, ដូច្នេះនៅអាស៊ីអាគ្នេយ៍ ត្រូវទទួល រងការវាយលុកពីវីរុសកូវីដបំប្លែងថ្មី ដែលតស ។ សម្ដេចថា គ្រាន់តែ Alpha ដែលចេញពីអង់គ្លេស យើងបានឆ្លងទៅ មនុស្សដល់ទៅជាង ៧ម៉ឺននាក់ ស្លាប់ជាង ១០០០នាក់ ចុះបើ សិនជាយើងបណ្ដែតបណ្ដោយឱ្យវីរុសបំប្លែងថ្មី ដែលតា ចូលមកក្នុងប្រទេសរបស់យើង ចូលក្នុងសហគមន៍នៅគ្រប់ទី កន្លែង តើយើងនឹងបាត់បង់ប្រជាជនប៉ុន្មានទៀតទៅ ។

សម្ដេចក៏សុំយកឱកាសនេះ ដើម្បីសម្ដែងនូវការចូលរួមមរណទុក្ខ ជាមួយគ្រួសារសព ដែលមកដល់ពេលឥឡូវនេះ នៅ កម្ពុជា ស្លាប់ច្រើនណាស់ ឆ្លងច្រើនណាស់ ប៉ុន្តែសម្ដេច ស្នើសុំឲ្យអ្នកដែលមានសញ្ជាតិ ២ ហើយកំពុងរស់នៅប្រទេស ដែលអ្នកកំពុងរស់នៅ ដូចជា នៅអាមេរិក ឬនៅបារាំង ឬនៅ អាល្លឺម៉ង់ ឬនៅស្វីស នៅឯណាក៏ដោយ គួរតែសួរ ប្រធានាធិបតីប្រទេសហ្នឹង ឧទាហរណ៍អ្នករស់នៅប្រទេសបារាំង ហេតុអ្វីមិនព្រមសួរប្រធានាធិបតីបារាំងថា ហេតុអី្វ លោកប្រធានាធិបតីឯង បណ្ដែតបណ្ដោយឲ្យមនុស្សស្លាប់ច្រើនម្ល៉េះ ហេតុអ្វីមកសួរតែកម្ពុជា មិនព្រមសួរម៉ាក្រុង ចេញច្បាប់បិទប្រទេស ដល់ពេលយើងចេញច្បាប់ គេចោទថា យើងរំលោភសិទ្ធិ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner