សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ពិភពលោក អាចនឹងដាក់ចេញកាតព្វកិច្ចវ៉ាក់សាំង ដើម្បីការពារ ការឆ្លង ការពារការស្លាប់របស់ប្រជាជន ដែលជាសិទ្ធិធំជាងគេ ក្នុងចំណោមសិទ្ធទាំងអស់ គឺសិទ្ធិរស់រាន មានជីវិត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សហរដ្ឋ អាមេរិក បានតម្រូវឲ្យមន្ត្រីសហព័ន្ធចាក់វ៉ាក់សាំង ហើយបន្តិចទៀត វ៉ាក់សាំងនឹងក្លាយទៅជាកាតព្វកិច្ចចាក់មិនខានទេ ។ ចាក់វ៉ាក់សាំង ឬក៏ទៅធ្វើតេស បន្តិចទៀតពិភពលោក ក្លាយទៅជាកាតព្វកិច្ច ។ អ្នកឯងមិនព្រមចាក់ ជារឿងអ្នកឯង តែជាកត្តាសត្យានុម័ត ត្រូវតែឲ្យអ្នកចាក់។ សម្ដេចថា នេះគ្រាន់តែជាការដាស់តឿន ប៉ុន្តែ សម្រាប់យើង អ្វីៗទាំងអស់ ដែលយើងបានធ្វើ គឺដើម្បីការរស់រានមានជីវិតរបស់ប្រជាជន ដែលជាសិទ្ធិដ៏សំខាន់ ក្នុង ចំណោមសិទ្ធិដទៃទៀត ។

សម្ដេចបន្តថា ថ្ងៃមុនសម្ដេចនិយាយនៅពោធិ៍ចិនតុង អំពីសិទ្ធិរស់រានមានជីវិត, មានអ្នកចេញមកអត្ថាធិប្បាយស្តីអំពី សិទ្ធិមនុស្សច្រើនណាស់ តែសម្ដេច សូមផ្ដាំទៅប្អូនៗ ឬក្មួយៗ បានធ្វើអង្គការសិទ្ធិមនុស្សនេះ ក្រោមដំបូលសាលារៀន ដែល ហ៊ុន សែន ធ្វើឱ្យប៉ុន្មានឆ្នាំមុនតើមែនទេ? មិនមែនក្មួយប្អូនទាំងឡាយ ដែលធ្វើអត្ថាធិប្បាយនេះ ចេញពីក្រៅ ប្រទេសមកទេ។ អ្នកធ្វើអត្ថាធិប្បាយនោះ កុំភ្លេចថា ខ្លួនចេញពីកន្លែងដែលរៀនក្រោមដំបូលធ្លុះធ្លាយ ចេញពីបាតដៃ ទទេរ ដោយថ្នាក់ដឹកនាំ ធ្វើឱ្យប្អូនៗ ក្មួយៗបានរៀន ។ សម្ដេចបញ្ជាក់ថា នេះមិនចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត, ពិតមែនហើយ យើងមិនអាចថា សិទ្ធដទៃទៀត មិនសំខាន់នោះទេ តែវាត្រូវចាប់ផ្ដើមពីសិទ្ធិរស់ រានមានជីវិតមុន ។

សម្ដេចបានបន្ថែមថា អ្នកត្រូវចាំអោយច្បាស់ ហ៊ុន សែន មិនមែនជាអ្នកនយោបាយ អង្ករកំប៉ុងទេ។ ក្នុងការគ្រប់គ្រង អំណាច, ចូលរួមគ្រប់គ្រងអំណាច និងដឹកនាំគ្រប់គ្រងអំណាច រយៈពេលជាង ៤២ឆ្នាំ ការដឹកនាំគ្រប់គ្រង និងចលនា តស៊ូ ដើម្បីរំដោះប្រទេស សម្ដេចមានបទពិសោធន៍ដែលអាចធ្វើជាគ្រូរបស់អ្នកបាន ។ បើសិនជាងគ្មានសិទ្ធរស់រានមាន ជីវិត និងបានស្លាប់ហើយ តើអ្នកដែលឃើញខ្មោចអនុវត្តនូវសិទ្ធិបញ្ចេញមតិ តាមរយៈការនិយាយស្ដីនេះ តាមរយៈការ សរសេរកាសែតនេះ គឺអត់ទេ អញ្ចឹងវាទៅថា យើងអត់ស្គាល់រដ្ឋធម្មនុញ្ញ អត់ស្គាល់អនុសញ្ញាស្ដីពីសិទ្ធិមនុស្ស កាលពី ឆ្នាំ១៩៩២ ។ ពេលមួយនោះ នៅសាលាគរុកុសល្យខេត្តកណ្ដាល សម្ដេចបាននិយាយអំពីទស្សនៈវិស័យស្នូលអំពីសិទ្ធិ មនុស្ស ដែលពេលនោះមានព្រះអង្គម្ចាស់ចក្រពង្ស ចូលរួមផងដែរ ដូច្នេះអ្វីទាំងអស់ ត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត ហើយចាប់ផ្ដើមពីសិទ្ធនោះហើយ ទើបចាប់ផ្ដើមមានសិទ្ធិដទៃទៀត ដូចជាសិទ្ធទទួលបានចំណីអាហារ សិទ្ធទទួលបាន នូវការថែទាំសុខភាព សិទ្ធិទទួលបាននៅការបញ្ចេញមតិ ការធ្វើនយោបាយ ឬសិទ្ធិទៅតាមក្របខណ្ឌ នៃរដ្ឋធម្មនុញ្ញ អនុសញ្ញាស្ដីអំពីសិទ្ធិមនុស្ស គ្រាន់តែគេមិននិយាយដល់ គឺគេឱ្យអាទិភាពទៅសិទ្ធិរស់រានមានជីវិត បែរជាគេចាត់ទុកថា គេហ្នឹងអត់យល់អំពីរដ្ឋធម្មនុញ្ញ អត់យល់ពីសិទ្ធិមនុស្ស អនុសញ្ញាស្ដីពីសិទ្ធិមនុស្ស ។ សម្ដេចបន្តថា អ្នកភាន់ច្រឡំហើយ អ្នកអត់ទាន់ដែលបានគ្រប់គ្រងសូម្បីតែធ្វើមេឃុំ ធ្វើចៅហ្វាយស្រុក ក៏មិនទាន់បានដែរ សម្ដេច ដើររហូតទៅដល់អង្គការ សហប្រជាជាតិ, ដើរដល់គ្រប់កន្លែងទាំងអស់, ម្ដេចខ្ញុំមិនយល់អំពីរឿងហ្នឹង។ ប៉ុន្តែសម្ដេច គ្រាន់តែឲ្យយល់អំពីអ្វី ដែល គេធ្វើ ដើម្បីការពារជីវិតមនុស្សជាមុន គឺដើម្បីសិទ្ធិរស់រានមានជីវិត ហើយផ្ដើមចេញពីសិទ្ធិរស់រានមានជីវិត នោះហើយ ដែលនឹងត្រូវបានធ្វើដោយកន្លែងខ្លះទៅល្អ, កន្លែងខ្លះទៅមិនទាន់ល្អ ដែលត្រូវកែសំរួល ។

សម្ដេចបានបន្ថែមថា កុំថាឡើយមនុស្ស ដល់សូម្បីតែឆ្កែ ក៏វាចេះទាមទារសិទ្ធិដែរ និយាយបន្តិច រឿងឆ្កែទាមទារសិទ្ធិ នឹងទាល់តែសួរលោកពូមក់ហើន នៅអាមេរិក ដែលគាត់កំពុងតែមើលដែរមិនដឹងទេ, សម្ដេចទើបតែដឹងដែរ ពូមក់ហើន គាត់ធ្វើ live show មួយ គាត់និយាយអំពីពីនេះពីនោះ បកស្រាយល្អណាស់ គាត់ថា ឆ្កែក៏វាចេះទាមទារសិទ្ធិដែរ ហើយ មិនមែនទើបតែទាមទារឥឡូវនោះទេ គឺតាំងពីសម័យព្រះនៅមិនទាន់ចូលព្រះបរិនិព្វាន ដែលឆ្កែទៅទាមទារសិទ្ធិអី តាម ដែលគាត់និទាន ឆ្កែចង់បានសិទ្ធិស្មើមនុស្ស ដោយថ្ងៃមួយ វាដេកនៅក្រោមគ្រែរបស់ម្ចាស់វា ម្ចាស់វានៅប្រព្រីសប្រព្រូស រកដេកមិនបាន តែគិតថា ទេមនុស្សលោកមិនថាថ្ងៃមិនថាយប់ ១ឆ្នាំ ទៅ ១ឆ្នាំ ដល់តែឆ្កែវិញ បានតែ១ខែ អញ្ចឹងក៏ទៅ សុំព្រះតែម្ដង, នេះខ្ញុំស្ដាប់គាត់និយាយ ឆ្កែក៏វាចេះទាមទារសិទ្ធិរបស់វាដែរ ដើម្បីស្មើភាពជាមួយមនុស្សមនុស្ស ។ សូម្បី តែសត្វ ក៏វាចេះទាមទារសិទ្ធិរបស់វាដែរ, នេះបើតាមលោកពូមក់ហើននិយាយ ។

សម្ដេចតេជោ បានលើកឡើងទៀតថា សុំកុំបានស៊ីលុយបរទេស ហើយធ្វើការងារត្រឹមតែដើម្បីយកការខ្វះចន្លោះ ។ សម្ដេចថា មិនមែនខ្វះចន្លោះទេ គ្រាន់តែយើងមិនបាននិយាយ ព្រោះពេលខ្លី ហើយគេធ្វើអត្ថាធិបាយ ប្រសិនបើអ្នកនៅ កម្ពុជា គ្មានសិទ្ធិទេ អ្នកជាប់ខ្នោះភ្លាម។ សម្ដេចប្រាប់អ្នកឱ្យច្បាស់ រាល់ថ្ងៃអ្នកហ៊ាននិយាយអំពីនាយករដ្ឋមន្ត្រី មិនយល់ អំពីរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស តើអ្នកកំពុងនិយាយពីអី អ្នកកំពុងនិយាយពីសិទ្ធិបញ្ចេញមតិ មែនទេ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner