អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចធ្វើការបិទផ្សារតូចៗ ចំនួន ២២ទីតាំងបន្ថែម នៅក្នុងស្រុក-ក្រុង ចំនួន០៣បន្ថែមទៀត ដែលប្រឈមពីការឆ្លងរាតត្បាតពីជំងឺកូវីដ-19

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី០១សីហាឆ្នាំ២០២១ នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបឺទផ្សារតូចៗ ចំនួន២២ទីតាំងបន្ថែមទៀត ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុក-ក្រុង ចំនួន៣ នៃខេត្តបាត់ដំបង ចាប់ពីថ្ងៃទី០១ខែសីហាដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

            ទីតាំងផ្សារតូចៗចំនួន២២ទីតាំងបន្ថែម ដែលត្រូវបានបិទទាំងនោះ រួមមាន៖ នៅក្រុងបាត់ដំបងចំនួន១២ផ្សារ, ស្រុកសង្កែចំនួន០៣ផ្សារនិងផ្សារ ស្រុកឯកភ្នំ ចំនួន០៧ផ្សារ។ ផ្សារតូចៗ ទាំង២២ផ្សារខាងលើនេះ គឺជាវិធានក្នុងការបិទខ្ទប់បន្ថែមដើម្បីប្រយុទ្ធប្រឆាំងក្នុងការទប់ស្កាត់ពីការឆ្លងនិងចម្លងពីមេរោគកូវីដបំប្លែងថ្មី (ប្រភេទ.Delta) និងការកាត់ផ្តាច់ពីការឆ្លងចូលទៅក្នុងសហគមន៍បាន និងបន្ទាប់ពីអាជ្ញាធរនៃរដ្ឋបាលខេត្តធ្វើការបិទផ្សារធំៗ ចំនួន២៧ទីតាំងក្នុងស្រុក-ក្រុងទាំង៥ រួចមកហើយផងនោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner