លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីរបស់គុយបា ប្រចាំកម្ពុជា បានថ្លែងថា គុយបា នឹងស្វែងរកគ្រប់លទ្ធភាព ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសំខាន់ៗ ជាមួយប្រទេសកម្ពុជា។

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី Liurka Rodriguez Barrios ថ្លែងអំណរគុណ កម្ពុជា តែងតែថែរក្សាសន្ដិសុខ និងសន្ដិភាព ដែលកម្ពុជាមានសព្វថ្ងៃ។

លោកស្រីរំលឹកថា កន្លងមក គុយបា និងកម្ពុជា ក៏ធ្លាប់ជាប្រទេសដែលជួបប្រទះបញ្ហាប្រឈម ប្រហាក់ប្រហែលគ្នា ក្នុងការខិតខំអភិវឌ្ឍនូវសេដ្ឋកិច្ចសង្គមរបស់ប្រទេសរវាងៗខ្លួន។លោកស្រីថា បច្ចុប្បន្ននេះ គុយបា ក៏មានសុវត្ថិភាព ដូចជា កម្ពុជាដែរ។

លោកស្រី មានប្រសាសន៍ថា «គុយបា នឹងខិតខំស្វែងរកនូវគ្រប់លទ្ធភាព ដើម្បីបង្កើតនៅកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសំខាន់ៗ ជាមួយប្រទេសកម្ពុជា។ដែលក្នុងនោះក៏មាន វិស័យសន្ដិសុខសាធារណៈ ដែលស្ថិតក្នុងការគ្រប់គ្រង  និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ផងដែរ»។

ដោយឡែក សម្ដេចក្រឡាហោម ស ខេង លើកឡើងថា នៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលមានតួនាទីធំៗចំនួន២ រួមមាន ៖,ទី១-ការងាររដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២-វិស័យសន្ដិសុខសាធារណៈ។សម្ដេចរីករាយ នៅពេលអនាគត ប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការទៅលើ វិស័យសន្ដិសុខសាធារណៈ រវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ សម្ដេចកោតសសើរចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំ គុយបា ដែលបន្ដថែរក្សាសុខសន្ដិភាព និងស្ថេរភាព ដើម្បីបម្រើដល់ផលប្រយោជន៍នៃការអភិវឌ្ឍន៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគុយបា។សម្ដេចថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដខិតខំបង្កើន និងពង្រីញទំនាក់ទំនង នៅកិច្ចសហប្រតិបត្តិការជាមួយបណ្ដាលមិត្តចាស់របស់ខ្លួន នាពេលកន្លងមក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner