រដ្ឋបាលខេត្តព្រះវិហារ ទទួលអំណោយមួយចំនួន ពីសមាជិកក្រុមប្រឹក្សាខេត្ត

ខេត្តព្រះវិហារ ៖ សមាជិកក្រុមប្រឹក្សាខេត្ត លោក កែ សេងគីម រួមទាំងភរិយា បានឧបត្ថម្ភអំណោយ ដល់រដ្ឋបាលខេត្តព្រះវិហារ រួមមាន ៖ អង្ករ ១ពាន់គីឡូក្រាម (១តោន) និង មីចំនួន ១០កេស ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត នៅក្នុងសកម្មភាពធ្វើយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងបន្តឆ្លងរាលដាលចូលក្នុងសហគមន៍ ខេត្តព្រះវិហារ ។

ពិធីប្រគល់ទទួលនេះធ្វើឡើង នាថ្ងៃទី២ សីហា ឆ្នាំ២០២១នេះ នៅសាលាខេត្តព្រះវិហារដោយមានការចូលរួមពី អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ, អភិបាលរងខេត្ត លោក ស្រី ប៉ាង រ៉ាវី និងនាយករដ្ឋបាលខេត្ត លោក យង់ គឹមហឿង ។

លោក ប្រាក់ សុវណ្ណ និងលោក ឡុង សុវណ្ណ បានថ្លែងថា ការជួយឧបត្ថម្ភអំណោយមកដល់រដ្ឋបាលខេត្ត របស់ លោក កែ សេងគីម និងភរិយា ព្រមទាំងក្រុមគ្រួសារ នាពេលនេះ គឺជាកាយវិកា មនុស្សធម៌មួយយ៉ាងសំខាន់ ដែលបានចូលរួមចំណែករំលែកការលំបាករបស់ រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះវិហារ គ្រាដែលរដ្ឋបាលខេត្ត កំពុងប្រឈមនឹងការដោះស្រាយការលំបាកនានា ជូនប្រជាពលរដ្ឋ ដែលបានផ្ទុកកូវីដ១៩ អ្នកប៉ះពាល់ផ្ទាល់ អ្នកប៉ះពាល់ប្រយោល និងអ្នកកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ( តំបន់លឿងទុំ និងតំបន់ក្រហម) ជាដើម ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន ១៤នាក់បន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ០២នាក់ កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១។ គិតត្រឹមល្ងាចថ្ងៃដដែលនេះ ខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ៦២៦នាក់ ស្រី២៨៥នាក់ កុមារី ២២នាក់ ជាសះស្បើយចំនួន ៣៤៦នាក់ ស្រី ១៥៨នាក់ កុមារី ១៣នាក់ អ្នកស្លាប់ ០២នាក់ អ្នកកំពុងសម្រាកព្យាបាល ២៧៨នាក់ ស្រី ១២៦នាក់ និងកុមារី ០៩នាក់ ផងនោះដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner