ព្រះមហាក្សត្រខ្មែរបាន ប្រោសព្រះរាជទានព្រះរាជអំណោយដល់បុគ្គលិកសុខាភិបាលនៅមណ្ឌលព្យាបាលកូវីដ ចំនួន ១៨មណ្ឌល ក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជអំណោយ ដល់កូនចៅក្រុមគ្រូពេទ្យ, បុគ្គលិកសុខាភិបាល, បុគ្គលិកអនាម័យ និងសេវាកម្ម នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សរុបចំនួន ១៨មណ្ឌល ក្នុងរាជធានីភ្នំពេញ ស្មើនឹងចំនួន ២ពាន់១៦៦នាក់។

ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខក្នុងការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ និងព្រះរាជហឫទ័យសណ្តោសប្រណីទុកដាក់ចំពោះសុខទុក្ខ និងការលះបង់របស់ ក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាល បុគ្គលិកអនាម័យ និងសេវាកម្ម ដែលកំពុងបំពេញភារកិច្ចដ៏មមាញឹកជូនប្រជាជន និងប្រទេសជាតិ ក្នុងបេសកកម្ម ព្យាបាល និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន តាមរយៈសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា យាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី ប្រទានព្រះរាជអំណោយ ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដល់តំណាងក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាល បុគ្គលិកអនាម័យ និងសេវាកម្ម មកពី

១៨មណ្ឌលរួមមាន៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មង្គលឧត្តម ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចត្តាឡីស័ក អនុវិទ្យាល័យ ពោធិ៍ចិនតុង ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចត្តាឡីស័ក ម៉ូឌែន២ ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ រាជធានីភ្នំពេញ ព្រែកព្នៅ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ វីទ្យាល័យ ជា ស៊ីម សាមគ្គី ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សាលាបឋមសិក្សា សុភមង្គល, មណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យកំបូល ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សាលាបឋមសិក្សា-អនុវិទ្យាល័យដង្កោ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ (វិមានពិភពថ្មី សែន សុខ),មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ២ (ព្រីមមៀរ សែន សុខ), មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កោះពេជ្រ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក១៦. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យ ហ្លួងម៉ែ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទួលពង្រ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតដោយក្នុងមណ្ឌលនីមួយៗ ទទួលបាន ម៉ាស់ សាប៊ូលាងដៃ សាប៊ូកក់សក់ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ មីម៉ាម៉ាកំប៉ុង កាហ្វេ ភេសជ្ជៈប៉ូវកម្លាំងជាច្រើនប្រភេទទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner