អគ្គិភ័យឆាបឆេះហាងនំប៉័ង សូរសូគីរីវង់ ក្បែរផ្លូវជាតិលេខ២ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ពន្លត់

ភ្នំពេញ ៖ ហាងនំប៉័ង យីហោ សូរសូគីរីវង់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កនិងការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល កាលពីវេលាម៉ោង២និង ១៥នាទីរសៀលថ្ងៃទី២ ខែសីហាឆ្នាំ ២០២១ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ហាងនំប៉័ងខាងលើមានឈ្មោះ ចែ លក្ខិណា ភេទស្រី អាយុ៤០ ឆ្នាំស្នាក់នៅកន្លែងកើតហេតុ ។

បេីតាមប្រភពព័ត៌មានពីកម្មករការធ្វើការនៅហាងនំប៉័ងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេពួកឮស្នូរសំឡេងផ្ទុះចេញពីឡដុតនំប៉័ងខាងក្រោយពេលនោះក៏មានផ្សែងហុយចេញឡេីងត្រឡោម ហេីយស្រាប់តែមានអណ្ដាតភ្លេីងឆាបឆេះចេញមក ពួកគេក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ជាបឋមអស់ជាច្រើនបំពង់តែមិនរលត់ដោយសារតែស្ថានភាពអណ្ដាតភ្លើងនិងផ្សែងហុយខ្លាំងពេកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានថាមានអគ្គិភ័យឆាប់ឆេះហាងនំប៉័ងខាងលើ អាជ្ញាធរនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ក៏បានរាយការណ៍ទៅភ្ងាក់ងារបង្ការពន្លត់អគ្គីភ័យដែលប្រចាំការនៅសាលាខណ្ឌដង្កោបានចេញរថយន្តមកបាញ់ពន្លត់ទាន់ពេលវេលា ។ ដោយរថយន្តពន្លត់អគ្គីភ័យដែលចុះទៅជួយអន្តរាគមន៍ក្នុងករណីអគ្គិភ័យខាងលើសរុបទាំងអស់ចំនួន៨ គ្រឿងហើយបានប្រើប្រាស់អស់ទឹកចំនួន៣ គ្រឿង បាញ់រលត់ទាំងស្រុង នៅវេលាម៉ោង ២និង ៤០នាទីរសៀលថ្ងៃទី ២ ខែសីហាឆ្នាំ២០២១។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើមូលហេតុបណ្ដាលមកពី(ឆ្លងចរន្តអគ្គីសនី) ហើយនៅក្នុងករណីខាងលើនេះគឺមិនមានអ្នកណារងរបួសនោះទេ និងមិនរាលដាលឆាបឆេះដល់ផ្ទះអ្នកជិតខាងនោះដែរ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner