អតីតប្រមុខកងទ័ពកូឡុំប៊ីនឹងត្រូវចោទពីបទប្រហារជីវិតក្រៅប្រព័ន្ធតុលាការ

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ១​ សីហា​ការិយាល័យ​អគ្គ​រដ្ឋ​អាជ្ញា​នៃ​ប្រទេស​កូឡុំប៊ី​ចោទ​ប្រកាន់​អតីត​មេ​បញ្ជាការលោក​ Mario​ Montoya​ ចំពោះ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់​ចំនួន​ ១០៤​ ករណី​។

តាមការ​រាយកាណ៍​របស់​សារព័ត៌មាន​ Reuters​ តុលា​ការ​យុត្តិ​ធម៌​អន្តរកាល​របស់​ប្រទេស​កូឡុំប៊ី​​ (JEP)​ បាន​និយាយ​ថា​ មនុស្ស​យ៉ាង​តិច​ ៦៤០២​ នាក់​ត្រូវ​បាន​សម្លាប់​តាម​វិធី​នេះ​ ប៉ុន្តែ​ក្រុម​ជន​រង​គ្រោះ​ខ្លះ​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​អាច​ខ្ពស់​ជាង​នេះ​។

ការ​ចោទ​ប្រកាន់​លើ​លោក Montoya​ គឺទាក់​ទង​នឹង​ការ​សម្លាប់​ដែល​បាន​កើត​ឡើង​ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ ​២០០៧​ និង​ខែ​វិច្ឆិកា​ឆ្នាំ​ ២០០៨​ រួម​ទាំង​ការ​ស្លាប់​របស់​អនីតិជន​ ៥ នាក់​ទៀត​។

លោក​ Montoya ពី​មុន​បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នោះ​ទេ​។ មេធាវី​របស់​លោក​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​តុលា​ការ​យុត្តិ​ធម៌​អន្តរកាល​របស់​ប្រទេស​កូឡុំប៊ី ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner